Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​សៀមរាប​ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​ ចូល​គោរព​វិញ្ញាណក្ខន្ធ​លោក Abe Shinzo អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន

បានផុស

នៅ

សៀម​រា​ប ៖ នា​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ប្រតិភូ​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក Abe Shinzo អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប នៅ​សណ្ឋាគារ​សុខា​សៀមរាប​(​ផ្លូវ​៦០​ម៉ែត្រ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពីមុខ​រូបថត​លោក Abe Shinzo​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​សៀមរាប បាន​លំឱនកាយ​វាចា​ចិត្ត​គោរព​វិញ្ញាណក្ខន្ធ​ដោយ​អាឡោះអាល័យ សោកស្តាយ​ជាទីបំផុត​ជាមួយនឹង​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន ព្រមទាំង​ក្រុម​គ្រួសារ​សព ចំពោះ​មរណភាព​របស់​លោក Abe Shinzo​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពី​ថ្ងៃទី​៨ កក្ក​ដា ឆ្នាំ​២០២២ ដែល​ជា​ការបាត់បង់​ដល់​ធំធេង និង​ឈឺចាប់​បំផុត​មិនអាច​ពិព័រណ៍នា​បាន​។

សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​ឯក​ឧ​ត្ត​ម Abe Shinzo បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម