Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួប ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ពង្រឹងមិត្តភាព

បានផុស

នៅ

នៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេស ខណៈពេលលោកឧបការីកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់លោក Daniel J. Kritenbrink និងបានអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

បើតាមក្រសួងការបរទេស ជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយលោកឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនេះ នឹងផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗ មួយចំនួនទៀត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម