ព័ត៌មានជាតិ
ផ្តន្ទាទោសជនជាតិចិន៩ នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទជួញដូរគ្រឿងញៀនជាង ៣០០ គីឡូ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាតិចិន៩ នាក់ ដាក់គុកម្នាក់ៗអស់មួយជីវិត និងតម្រូវឲ្យបង់ប្រាក់ចូលថវិការរដ្ឋតាមច្បាប់ពាក់ពន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ប្រមាណ៣៥០ គីឡូក្រាម។

សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍ បើសិនជនជាប់ចោទមិនសុខចិត្តចំពោះការកាត់ក្តីនេះ។ អ្នកទាំង ៩ នាក់ជាប់ចោទពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានដំណើរការស្រាវបង្ក្រាប ដោយមានកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងចំនួន២គោលដៅផ្សេងគ្នា គឺនៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅចំណុចភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧ មករា រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុប៩ នាក់។
ជនត្រូវចោទមាន៖
១.ឈ្មោះ HUANG RUI MING ភេទប្រុស អាយុ៥៨ឆ្នាំ (មេក្លោង)។
២.ឈ្មោះ LI YI NAN ភេទប្រុស អាយុ៣៨ ឆ្នាំ
៣.ឈ្មោះ SUN LIANG ភេទប្រុស អាយុ៤២ឆ្នាំ
៤.ឈ្មោះ SUN HAI TAO ភេទប្រុស អាយុ៤១ ឆ្នាំ
៥.ឈ្មោះ LIU WEI CHENG ភេទប្រុស អាយុ៥២ ឆ្នាំ
៦.ឈ្មោះ CHEN ZHI QUAN ភេទប្រុស អាយុ៦៦ ឆ្នាំ
៧.ឈ្មោះ WANG LEI ភេទប្រុស អាយុ៣៩ ឆ្នាំ
៨.ឈ្មោះ WANG YUE ភេទប្រុស អាយុ៣៩ ឆ្នាំ
៩.ឈ្មោះ ZHU XIAO FEI ភេទប្រុស អាយុ៣៩ ឆ្នាំ។
ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង ៦១ កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។
-ដកហូតរថយន្ត១ គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 ។
-ម៉ូតូ១ គ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946។
-ទូរស័ព្ទដៃ ចំនួន១០ គ្រឿង និង.ប្រាក់៣០០ ដុល្លារអាមេរិក៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


