ព័ត៌មានជាតិ
គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីបម្រើការងារនៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតជាង ៣០០០នាក់
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២តទៅ ខណៈ គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី សរុបទូទាំងប្រទេសចំនួន ៥២៧នាក់ សម្រាប់បម្រើការងារនៅនៅតាមលេខាធិការដ្ឋាន រាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងគ្រោងជ្រើសរើសមន្ត្រីបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតប្រមាណជាង ៣០០០នាក់ទៀត។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដអាណត្តិទី ៧ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា «ក្នុងអំឡុងពេលនេះ គឺរាប់បញ្ចូលទាំងពេលវេលា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល ៥០ថ្ងៃ រួមជាមួយនឹងការដាក់ ការទទួល និងការដោះស្រាយបណ្ដឹង ហើយចុងក្រោយ គឺការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២»។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ គ.ជ.ប នឹងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី សរុបទូទាំងប្រទេសចំនួន ៥២៧នាក់ សម្រាប់បម្រើការងារនៅនៅតាមលេខាធិការដ្ឋាន រាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥។ បន្ថែមពីលើនេះទៀត គ.ជ.ប គ្រោងជ្រើសរើសមន្ត្រីបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ឃុំ-សង្កាត់ ១៦៥២ គឺមានប្រមាណជាង ៣០០០នាក់ទៀត នាពេលខាងមុខ។
លោក សោម សូរីដា បានបន្ថែមថា «ក្រុមចុះឈ្មោះបោះឆ្នោតនេះ មានសមាសភាព ៣រូប ប្រធាន អនុប្រធាន និងសមាជិក ប៉ុន្តែការជ្រើសរើសរបស់ គ.ជ.ប គឺមានតែសមាសភាព ២ទេ គឺប្រធាន ហើយនិងសមាជិក ដោយឡែកអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត គឺច្បាប់កំណត់ ហើយគ.ជ.ប តែងតាំងស្មៀនឃុំ-សង្កាត់ទាំង ១៦៥២នេះ ជាអនុប្រធានក្រុមចុះឈ្មោះបោះឆ្នោត»។
សូមជម្រាបថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ ឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


