Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ស្រុក​កូន​មុំ​កំពុង​ព្រួយ​បារ​ម្ភ​អំពី​បញ្ហា​អសន្តិសុខ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​ភូមិ​-​ឃុំ​របស់គាត់

បានផុស

នៅ

រតនគិរី ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ពីរ ឃុំ​ស្រែ​អ​ង្រ​ង ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​សំដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ដែល​កំពុង​កើត​មាន​ឡើងជា​បន្តបន្ទាប់​រយះពេល​ថ្មីៗ​កន្លងមក ស្ថិតនៅ​ភូមិ​-​ឃុំ របស់​ពួកគាត់​រួមមាន ១.​ករណី ចោរលួច​ស្រូវ ទាំង​ថ្ងៃ ២.​ករណី ចោរលួច​គាស់​ផ្ទះ និង៣.​ករណី ប្លន់​ឆក់យក​ខ្សែ​.​ក​ទាំង​ព្រឹក​ព្រលឹម​ជា​ដើម​។​ល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​ជនរងគ្រោះ​ទាំង​បី​គ្រួសារ​ស្ថិតនៅ​ភូមិ​ពីរ ឃុំ​ស្រែ​អង្ក្រង​ខាងលើ​បាន​ជួប​ធ្វើ​បទ​សម្ភាសន៍​ផ្តល់​ព័​ត៌មាន ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​រតនគិរី​យើង​ជាច្រើន​អង្គភាព​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា​កន្លងទៅ​ថ្មីៗ​នេះ ពួកគាត់​បាន​លើក​ឡើ​ង​សំដែង​ការហួសចិត្ត​ដូចៗ​គ្នា​យ៉ាង​ដូច្នេះ​ថា ​ទី​១-​លោកយាយ យឹម រ៉​ន​អាយុ​ជាង​ហុកសិប​ឆ្នាំ រស់​នៅតែ​ពីរ​នាក់​លោកតា​ត្រូវជា​ស្វាមី​អាយុ​ជាង​ចិត្រ​សិប​ឆ្នាំ ដែលមាន​កូនតូច​លក់​ម្ហូបអាហារ​ពេលព្រឹក​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ ទល់មុខ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូលទៅ​ភូមិ​ស្រែ​អង្គ្រង បាន​រៀបរាប់ថា កន្លងមកនេះ មិន​ចាំ​ថ្ងៃ គ្រាន់តែ​ដឹងថា ចំ​ថ្ងៃ​សិល្ប​១៥​កើត ចូល​ព្រះវស្សា វេលា​ម៉ោង​ជិត​៥​ទៀបភ្លឺ​ស្រាងៗ​ខ​ណៈ​លោកតា​ក្រោក​ពី ងងឹត ទៅ​វត្ត​សុំសិល្ប​បាត់ នៅតែ​លោកយាយ​ដាំ​ស្ល​របរ​គុយទាវ​លក់​ព្រលឹម​ឡើង​។

ដោយ​តូប​លោកយាយ​ពុំមាន​ទ្វា​រនាំង​បាំង​អ្វី​ផង​នោះ នៅ​ចំហ​ល្ហ​ល្ហា​វ ជា​ឱកាសល្អ​របស់​ក្រុមចោរ​តែម្តង ជិះ​ម៉ូតូ​តាម​ថ្នល់ជាតិ​ឆ្វែល​ចុះ​ឆ្វែល​ឡើង​។ ខ​ណៈ​ពេលនោះ​ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​នោះ​ឈប់​ង៉ក់​នៅ​ពីមុខ​តូប លេច​ជន​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​ជាង​សាមសិប​ឆ្នាំ មុខ​គូស​ធ្យូង​នៅតែ​រង្វង់​ភ្នែក​ទាំង​គូរ​ចំនួន​២​នាក់ ហើយ​ពួកវា​បាន​សួរ​លោកយាយ​ថា យាយ​បបរ គុយទាវ​ឆ្អិន​នៅ​? លោកយាយ​បាន​ឆ្លើយតប​ថា មិនទាន់​ឆ្អិន​ទេ​ប្រហែល​ម៉ោង​៦​ជាង​បាន​ឆ្អិន​។

ពួកវា​បាន​បន្តថា បើ​ចឹ​ង​ពួក​ខ្ញុំ​នៅ​រង់ចាំ​សិន ប្រហែល​ម៉ោង​៥​ភ្លឺ​រៀង​ច្បាស់ អា​ម្នាក់​ដែល​គូស​មុខ​បាន​សុំ​យាយ​ទៅ​បន្ទប់ទឹក​លោកយាយ​បាន​ឆ្លើយថា​នៅ​ខាងក្រោយ វា​ក៏​ធ្វើ​សកម្មភាព​ទៅលើ​លោកយាយ​តែម្តង​ចាប់​ក្រៀក​លោកយាយ​ដៃ​ម្ខាង​របស់​វា​ទាញ​កាំបិត​បម្រុង​អាករ តែ​លោកយាយ​រើ​បម្រាស់​សង្កត់​ដៃ​ចុះ​មក​ក្រោម​ហើយ​ស្រែក​បញ្ឆោត​វា ធ្វើជា​ហៅ តា​ដែល​កំពុង​ដេក​នោះ​ថា តា​ជួយ​ខ្ញុំ​ផង ពេលនោះ វា​ក៏​ទម្លាក់​កាំបិត​ចោល ហើយក៏​ស្រវា​កន្ត្រាក់​ខ្សែក​ផ្លាក​ទីន​ចំនួន​៥​ជី ពី​ក​លោកយាយ​រត់ឡើង​ម៉ូតូ ដែល​បក្ស​ពួកវា​បញ្ឆេះ​ម៉ាស៊ីន​ចាំ​ជាស្រេច​យកទៅ​បាត់។

​នៅពេល​នោះដែរ​លោកយាយ​ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ​ផងៗ​ប្រហែលជា​អ្នក​នៅ​ជិតខាង​រាយការណ៍​ទៅ​ប៉ុស្តិ៍ ទើប​ប្រមាណ​២០​នាទី​ក្រោយ​ទើប​ឃើញ​នគរបាល​ប៉ុស្តិ៍​ស្រែ​អង្គ្រង​មកដល់​តូប​លោកយាយ បាន​ត្រឹម​សួរនាំ​ពី​លោកយាយ​តែប៉ុណ្ណោះ​។

លោកស្រី ជំទប់​ទី​១​ឃុំ​ស្រែ​អង្គ្រង​បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ខាងលើ ពិតជា​រងគ្រោះ​ដោយ​អំពើឆក់​ប្លន់​ពី​ក្រុមចោរ​ពិតប្រាកដ​មែន លោកស្រី​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក ជាពិសេស​នោះ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​មន្ត្រី អធិការនគរបាល​ស្រុក​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​អង្ក្រង មេត្តា​ចុះ​ដើរល្បាត​ជាប្រចាំ​ផង ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាពកក់ក្តៅ និង​មាន​សុវត្ថិភាព​ផង ជាពិសេស​គួរ​ចាត់វិធានការ​រឹតបន្តឹង​នូវ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ តម្រូវ​ឲ្យ​អាជ្ញាធរ​គ្រប់​ស្ថាប័ន មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពី​រាជធានី​ទីក្រុង​រហូតដល់​ជនបទ ត្រូវ​លុបបំបាត់​ឲ្យ​អស់​អំពើ​អបាយមុខ ពាលា​អាវ៉ាសែ ល្បែង​ស៊ី​សង ប៌ៀ​រអា​ប៉ោង ឆ្នោត​ឡូតូ ចាក់បាល់ ភ្នាល់​ប្រជល់មាន់​។

ជាពិសេស​ករណី​សេព​គ្រឿងញៀន ជួញដូរ​និង​ចែកចាយ​សារធាតុ​ញៀន​ជាដើម​។ ល​។​ ព្រោះថា​ល្បែង​ស៊ី​សង​បាន​កើត​មាន​នៅតាម​មូលដ្ឋាន​វា​ជា​ដើម​ចម និង​ជាហេតុ​នៃ អំពើ លួច ឆក់ ប្លន់​នេះ​តែម្តង​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម