ព័ត៌មានជាតិ
មន្ត្រីមន្ទីរបរិស្ថានខេត្តថា ពិតជាមានគេលួចឈូសឆាយដីព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំកង្រីនិងទូកមាសដែលមន្ត្រីជំនាញកំពុងបោះស្លាកហាមឃាត់មិនឲ្យចូលអាស្រ័យផល
កំពង់ឆ្នាំង ៖ ក្នុងពេលថ្មីៗនេះដីព្រៃជើងភ្នំតាសូ ស្ថិតនៅក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាង ភ្នំកង្រីនិងទូកមាស ស្ថិតក្នុងឃុំដារ ស្រុកកំពង់ លែង ត្រូវបានគេលួចឈូសឆាយអស់ជាច្រើនហិកតាដើម្បីយកជាកម្មសិទ្ធិ ករណីនេះអាជ្ញាធរឃុំនិងស្រុកឆ្លើយថាមិនបានដឹង។ដោ យឡែក និងមន្ត្រីបរិស្ថានខេត្តឆ្លើយថាពិតជាមានគេលួចឈូសឆាយពិត មែនដែលមន្ត្រីជំនាញបានបោះស្លា កហាមឃាត់មិនឱ្យចូលអាស្រ័យ ផល ។

ពាក់ព័ន្ធនឹងករណីនេះនៅល្ងាចថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២នេះ លោកញ៉ែម លក្ខិណា អភិបាលស្រុកកំពង់ លែងបានឆ្លើយតាមទូរស័ព្ទថា រឿងនេះលោកមិនបានដឹងទេ តែលោកបានប្រាប់ទៅលោកមេឃុំដារ ឲ្យចុះ ទៅពិនិត្យច្បាស់ដើម្បីរាយការណ៍មករដ្ឋបាលស្រុកមានវិធានការ។

ដោយឡែក លោក ឈឿន វុធ អនុ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងទទួលបន្ទុកជាប្រធានតំបន់ប្រើ ប្រាស់ច្រើនយ៉ាងភ្នំកង្រី និងទូកមា ស បានអោយដឹង ឲ្យដឹងថា ដីនៅតំបន់ជើងភ្នំតាសូ ស្ឋិតក្នុងនៅដែនប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រីនិងទូកមាសខាងលើនេះ ពិតជាមានគេលួចចូលឈូសឆាយពិតមែន ។ ប៉ុន្តែដីនេះគឺត្រៀមនឹងកាត់ឆ្វៀលជូនប្រជាពលរដ្ឋ តែមិនទាន់ធ្លាក់អនុក្រឹត្យនៅឡើយទេ ដោយសារតែបានឮដូច្នេះ ទើបមាគេលួចចូលឈូ សឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។

លោក ឈឿន វុធ បានបញ្ជាក់ថា ដោយពិនិត្យឃើញមានភាពអណាធិបតេយ្យចូលឈូសឆាយទន្ទ្រានយកដីជើងភ្នំក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបែបនេះ និងដោយសាររកជនល្មើសមិនឃើញ ទើបមន្ត្រីជំនាញរបស់លោក បានយកស្លាកទៅបោះតាមដើមឈើធំៗហាមឃាត់មិនឲ្យចូលមកបង្កបង្កើនផលលើដីដែលបានឈូសឆាយនោះឡើយ និងក៏មិនអនុញ្ញាតអោយមានការឈូសឆាយព្រៃតាមជើងភ្នំខាងលើនេះបន្តទៀតឡើយ។

ករណីនេះប្រពលរដ្ឋនៅតំបន់នោះបានឲ្យដឹងផងដែរថា ការឈូសឆាយដីព្រៃនៅតំបន់ជើងភ្នំតាសូនេះ គឺទើបតែធ្វើសកម្មភាពថ្មីៗនេះទេ គឺក្រោយពីសម្ដេចបានប្រកាសហាមមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើគ្រប់តំបន់ហាមឃាត់។ ហើយទំន ងជាគេលួចឈូសឆាយថ្មីៗនេះស្រប ពេលដែលប្រមុខរាជរដ្ឋាភិបាលសុំអោយអាជ្ញាធរខេត្តនិងមន្ត្រីជំនាញកាត់ឆ្វៀលដីតំបន់ ៣ មួយចំនួនជូនប្រជាពលរដ្ឋ៕
ដោយ ៖ ឈៀងថារិទ្ធ



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


