Connect with us

ព័ត៌មានជាតិ

មន្ត្រី​ការិយាល័យ​កសិកម្ម​ម្នាក់​ ចង.ក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ

បានផុស

នៅ

កំពត ៖ មន្ត្រី​នៃ​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់ត្រាច​ម្នាក់ បាន​ចង.ក​ធ្វើ​អត្តឃាត​ដោយ​មិនដឹង​មូលហេតុ ដោយហេតុ​ការណ៍​នេះ​បានកើត​ឡើ​ងខណៈ​ប្រពន្ធ​កូន​មិន​នៅផ្ទះ​។

តាម​ការ​រៀបរាប់​ពី​សំណាក់​ក្រុមគ្រួសារ​នៃ​សព បាន​បញ្ជាក់​ថា ជនរងគ្រោះ ឈ្មោះ ម៉េង សារិន (​ហៅ​អាចារ្យ​ដែន​) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ហើយ​បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ​និយាយថា ករណី​ចង.ក​សម្លាប់​ខ្លួន​នេះ​អាច​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ដោយសារ​ពេលនោះ​ប្រពន្ធ​កូន មិន​នៅផ្ទះ​។

លុះ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ខែ​ឆ្នាំ​ដដែល ពេល​ក្រុម​គ្រួសារ​ដើរទៅ​រោង​បាយ​ក្រោយ​ផ្ទះ ក៏​ឃើញ​ជនរងគ្រោះ​ចង.ក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅហើយ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​តែម្តង​។

ក្រុមគ្រួសារ​បានបញ្ជាក់​ទៀតថា ការ​ធ្វើអត្តឃាត​នេះ ប្រពន្ធ​កូន​មិនដឹង​មូលហេតុ​ថា ​គាត់​មាន​វិបត្តិ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ព្រោះ​កន្លងមក​ជនរងគ្រោះ​មិនបាន​បញ្ចេញ​កាយវិការ​ណាមួយ​ឲ្យ​ក្រុម​គ្រួសារ​សង្ស័យ​ពី​រឿងរ៉ាវ​ផ្សេងៗ​ឡើយ​។

ក្រោយពី​មាន​ករណី​ចង.ក​ធ្វើ​អត្តឃាត សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ត្រួតពិនិត្យ ធ្វើ​កោសល្យវិច័យ​ខ្លាច​មាន​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម ប៉ុន្តែ​ក្រោយ​ពិនិត្យ​ជំនាញ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ទើប​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម