Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ឥឡូវខ្ញុំជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំក៏នឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចនាពេលបច្ចុប្បន្ននេះ ជានាយករដ្ឋមន្ត្រី ហើយនាពេលខាងមុខនេះ​សម្ដេចសង្ឃឹមថា នឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រី និងជីតានាយករដ្ឋមន្ត្រីថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី ៥ ខែសីហានេះថា សម្ដេចរាល់ថ្ងៃ ជាឪពុករបស់បណ្ឌិតរួចទៅហើយ និងសង្ឃឹមថា ក្លាយជាជីតាបណ្ឌិតបន្តទៀត។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នាពេលបច្ចុប្បន្ន សម្ដេចជានាយករដ្ឋមន្ត្រី ហើយសម្ដេចសង្ឃឹមថា នឹងក្លាយជាឪពុករបស់នាយករដ្ឋមន្ត្រី ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ឥឡូវខ្ញុំជានាយករដ្ឋមន្ត្រី ហើយខ្ញុំមានសង្ឃឹមថា ខ្ញុំក៏នឹងក្លាយទៅជាឪនាយកដ្ឋមន្ត្រីទៀត….អាចៅខ្ញុំមួយ ឥឡូវចប់ឆ្នាំទីមួយហើយ ខ្ញុំប្រាប់ថា ២០ឆ្នាំទៀត ចៅឯងត្រូវប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ដាក់គោលដៅឲ្យហើយ អត់​មានឲ្យថយក្រោយទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម