ព័ត៌មានជាតិ
និស្សិត ៤ នាក់ ជជែកប្រធានបទជុំវិញចូលបណ្ណាល័យ តើពួកគេនិយាយអីខ្លះ?
ការរៀនសូត្រគ្មានទីបញ្ចប់នោះទេ ដូច្នេះហើយសិស្សនិស្សិត ឬជាយុវជនគួរតែអានសៀវភៅឲ្យបានច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ការយល់ដឹង ចំណេះដឹងថ្មីៗជាច្រើនតាមរយះការអានសៀវភៅ។ បើពឹងផ្អែកគ្រូបង្រៀនតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ តម្រូវឲ្យសិស្សខិតខំរៀនសូត្រសិក្សាស្វែងយល់បន្ថែមទៀតដោយខ្លួនឯង។
ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែម មានតែបណ្ណាល័យទេដែលជាកន្លែងជួយបង្កើនចំណេះដឹង សមត្ថភាព។
និស្សិតស្រីម្នាក់ឈ្មោះ យ៉េត សុភស្ស សិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យ«កម្ពុជាថ្មី» ដឹងថា កាលចូលក្នុងបណ្ណាល័យបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនជាកន្លែងដែលស្ងប់ស្ងាត់ល្អ សំបូរសៀវភៅសឹងតែគ្រប់ប្រភេទ អាចឲ្យសិស្សនិស្សិតរើសយកសៀវភៅដែលត្រូវនឹងមុខវិទ្យាយកមកមើលសិក្សាស្រាវជ្រាវបន្ថែម។
សុភស្សបានបន្តថា «ខ្ញុំបានទទួលផលប្រយោជន៍ច្រើនពីការចួលបណ្ណាល័យ ដោយខ្ញុំអាចផ្តោតទៅលើអ្វីមួយបានល្អ ពិសេសការស្រាវជ្រាវរបស់ខ្ញុំ ពេលនៅខាងក្រៅខ្ញុំធុញមិនមានបរិយាយកាសល្អដូចក្នុងបណ្ណាល័យ»។
មួយវិញទៀត សម្រាប់អ្នកដែលចូលបណ្ណាល័យ និងអ្នកមិនបានចូលមានលក្ខណៈខុសគ្នា ដោយសារតែអ្នកចូលបណ្ណាល័យគេអាចរៀនច្រើន ជាទម្លាប់ល្អមួយ ហើយមានអារម្មណ៍ថាខ្លួនឯងបានធ្វើអ្វីដែលមានប្រយោជន៍ ខុសពីពេលមុនដែលបានចំណាយពេលអត់ប្រយោជន៍។
លើសពីនេះទៀត ការចូលបណ្ណាល័យច្រើន អាចជួយបង្កើនចំណេះដឹងផ្ទាល់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀតទាំងមុខវិទ្យាខ្លួនឯងដែលកំពុងសិក្សា និងមុខជំនាញអប់រំ ហើយកញ្ញាចង់ឲ្យសិស្សនិស្សិតទាំងអស់ប្រសិនបើមានពេលទំនេរច្រើនគួរតែចំណាយពេលក្នុងការចូលទៅក្នុងបណ្ណាល័យ។
និស្សិតស្រីឈ្មោះ ណយ ផល្លីន ភេទស្រី ជាសិស្សរៀននៅសកលវិទ្យាភូមិន្ទភ្នំពេញ បានលើកយកមកបង្ហាញ ៣ ចំណុច ពីការចូលទៅក្នុងបណ្ណាល័យដោយក្នុងនោះរួមមាន អាចជួយពង្រឹងសមត្ថភាពអាន។ មួយទៀតជួយឲ្យសិស្សនិស្សិតចេះសិក្សាស្រាវជ្រាវ និងជួយឲ្យទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។
បណ្ណាល័យជាកន្លែងឲ្យកាត់ស្រ្តេស បំបាត់ការអផ្សុកបាន ព្រោះវាមានទាំងតុសម្រាប់សិស្សធ្វើកិច្ចការក្រុម និងតុសម្រាប់សិស្សអង្គុយសិក្សាបានដោយស្ងប់ស្ងាត់។ ដូច្នេះមិនថាសិស្សប្អូនឬសិស្សច្បងនោះទេ គួរតែចូលទៅក្នុងបណ្ណាល័យដើម្បីទទួលបានបទពិសោធន៍លើចំណេះដឹងផ្សេងៗពីការអានសៀវភៅ និងអាចស្វែងយល់ពីសង្គមខាងក្រៅ។

និស្សិតឈ្មោះ ម៉ាក វណ្ណា រៀននៅវិទ្យាស្ថានបច្ចេកកវិទ្យាកម្ពុជាបានឲ្យដឹងថា សម្រាប់និស្សិតគួរតែចូលបណ្ណាល័យបន្ថែមឲ្យច្រើនក្រៅពីម៉ោងសិក្សា ព្រោះបណ្ណាល័យជាកន្លែងដែលស្ងប់ស្ងាត់ល្អ អាចឲ្យសិស្សទទួលបានចំណេះដឹងបន្ថែម។ ពិសេសនោះគឺពេលសាលាដាក់លំហាត់ឲ្យស្រាវជ្រាវ ដូច្នេះមានតែបណ្ណាល័យទេ ដែលសម្បូរដោយសៀវភៅជាច្រើន គ្រប់កម្រិតថ្នាក់ទូលំទូលាយ មានបរិយាកាសល្អងាយស្រួលក្នុងការរៀនសូត្រ។

និស្សិតឈ្មោះ សូ រិយា រៀនឆ្នាំទី៣ ជំនាញប្រវត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា កញ្ញាក្នុងមួយសប្តាហ៍បានចំណាយពេលចូលបណ្ណាល័យ ៤ ទៅ ៥ ដង ព្រោះត្រូវសិក្សាស្រាវជ្រាវ អាន ប្រវត្តិសាស្រ្ត ការអប់រំ គន្លឹះនៃភាពជោគជ័យ មិនតែប៉ុណ្ណោះការអានសៀវភៅជួយបង្កើនចំណេះដឹង អាចទទួលបានបទពិសោធន៍ពេលចេញទៅខាងក្រៅ ដូចនេះសម្រាប់សិស្សនិស្សិតទាំងស្រីទាំងប្រុស គួរតែចំណាយពេលឲ្យបានច្រើនចូលទៅក្នុងបណ្ណាល័យ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


