Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​៖ យើង​ត្រូវមាន​មោទនភាព​ចំពោះ​ទម្រង់​សិល្បៈ​ដែល​ខ្លួន​យើង​មាន និង​ឲ្យ​តម្លៃ​អ្វីដែល​យើង​បាន​ខិតខំ​បង្កើត និង​កសាងបាន

បានផុស

នៅ

នេះ​ជាការ​លើក​ឡាង​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ​សិល្បៈ សិល្បករ សិល្បការិនី នៃ​សិល្បៈ​ទាំង ៧ ទម្រង់​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នេះ​។ ឯកឧត្តម បាន​ថ្លែងបន្តថា ជារួម តម្លៃ​របស់​សិល្បៈ​វប្បធម៌​មាន​ទិដ្ឋភាព ០៤ សំខាន់ៗ​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​គឺ​៖ (១). សោភ័ណភាព ដែល​សំដៅលើ​ទឹក​ដៃ​គំនិត​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​សិល្បក​រ កវីនិពន្ធ (២). ខ្លឹមសារ ដែល សំដៅលើ​អត្ថន័យ​គុណធម៌ សីលធម៌ គតិ​ធម៌ និង​ឧ​ត្ត​ម​គតិ​ដែលមាន​មូលដ្ឋាន​ក្នុង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ (៣). ការបង្ហាញ ដែល​សំដៅលើ​ការបង្ហាញ​អត្តសញ្ញាណ​មួយ​ដែល​ពិតប្រាកដ និង​មាន​ប្រវត្តិ​សាវតារ​ត្រឹមត្រូវ (៤). ចំណង់​ចំណូលចិត្ត ដែល​សំដៅ​ទៅដល់​ការទាក់ទាញ​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​មហាជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម បាន​បន្តថា នៅក្នុង​របត់​សាកលភាវូបនីយកម្ម​ដូច​ពេលបច្ចុប្បន្ន តែងមាន​ការផ្សារភ្ជាប់​គ្នា និង​ការចែករំលែក​គ្នា​ទៅវិញទៅមក ដែល​ធ្វើឱ្យមាន​ទាំង​ការអភិរក្ស​វប្បធម៌ និង​ការអភិវឌ្ឍ​វប្បធម៌​។ ដូចនេះ យើង​មិនអាច​នៅ​ស្ងៀម​នឹងថ្កល់​នោះទេ គឺ​យើង​ត្រូវតែ​ធ្វើដំណើរ​ទៅមុខ​ស្រប​ជាមួយនឹង​ការវិវឌ្ឍ​នៃ​សង្គមជាតិ និង​ដោយ​ចាំបាច់​ត្រូវ​ថែរក្សា​ជានិច្ច​នូវ​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរ​ខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែល​យើង​ត្រូវ​បន្ត​ថែរក្សា​កុំឱ្យ​មានការ​បាត់បង់ ទោះបី​ស្ថិតនៅក្នុង​ការអភិវឌ្ឍ​យ៉ាងណាក៏ដោយ​។ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់ឱកាស និង​សិទ្ធ​សេរីភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​សិល្បករ សិល្បការិនី​គ្រប់​ទម្រង់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ចំណេះដឹង និង​បទពិសោធន៍​តាមរយៈ​ការ​ចេញទៅ​សិក្សា​នៅ​បរទេស និង​ការ​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ប្រទេស​នានា​ជាច្រើន​លើ​សកលលោក ជាដើម​។

ជាមួយនេះ រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​កសាង​បរិស្ថាន​អនុគ្រោះ​ទាំងឡាយ ដែល​រួមទាំង​មូលដ្ឋាន​បទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ ដើម្បី​ធ្វើយ៉ាងណា​បង្កលក្ខណៈ និង​លើកទឹកចិត្ត​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន តាមរយៈ​ការធានា​នូវ​សិទ្ធិសេរីភាព​របស់​សិល្ប​ករ សិល្បការិនី​ក្នុងការ​ផលិត និង​បង្កើត​ច្នៃប្រឌិត​ស្នាដៃ​ថ្មីៗ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​រស់​រវើក​ប្រសើរឡើង​។ ក្នុង​ន័យ​នេះ កូន​ខ្មែរ​គ្រប់​ជំនាន់​តទៅ​មុខ មាន​តួនាទី និង​ភារកិច្ច​សំខាន់​ដើម្បី​បន្ត​ថែរក្សា និង​អភិរក្ស​កេរដំណែល​សិល្បៈ​វប្បធម៌​ពី​ដូនតា​យើង ហើយក៏​ត្រូវខិតខំ​រិះរក​ច្នៃប្រឌិត​អភិវឌ្ឍ​ស្នាដៃ​បន្ថែមទៀត​ឱ្យ​កានតែ​រីកចម្រើន​លូតលាស់​ឥតឈប់ឈរ​។

ក្នុងឱកាស​នោះដែរ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី​ទាំងអស់​សម្រាប់​ការរៀបចំ​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ដ៏​មាន​អត្ថន័យ​នេះ និង​សូម​អរគុណ​ចំពោះ​វីរ​សិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លក​សិល្បករ សិល្បការិនី​បន្តវេន និង​តារា​សម្តែង​ទាំងអស់ ដែល​បាន​ខិតខំ​ថែរក្សា​អភិ​វ​ក្ស​កេរដំណែល​សិល្បៈ​វប្បធម៌​ខ្មែរ និង​បាន​បន្ត​អភិវឌ្ឍ​ស្នាដៃ​ឱ្យបាន​កាន់តែ​ខ្ពស់​ឡើង​ទៅមុខ​បន្ថែមទៀត សំដៅ​ចូលរួមចំណែក​កសាង​សង្គមជាតិ​មួយ​ដែល​ប្រកបដោយ​ភាពសុខដុមរមនា សុភមង្គល និង​សុខសន្តិភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

ព័ត៌មានជាតិ២៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម