ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ដាក់ការសង្ស័យលើលោក ថាក់ស៊ីន ថា ជាមេក្លោងពីក្រោយការបិទព្រំដែនជាឯកតោភាគី
ជុំវិញការបិទព្រំដែនដោយឯកតោភាគីពីសំណាក់ភាគីថៃ សម្ដេចតេជោ ហ៊ុន សែន ដាក់ការសង្ស័យលើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ថា ជាមេក្លោងនៅពីក្រោយបញ្ហានេះ។

ការដាក់ការសង្ស័យបែបនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃមុនមកនេះ លោក ថាក់ស៊ីន បាននិយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ពនៃប្រទេសទាំងពីរទេ តែនេះជាការប្រកួតមុជទឹក អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។ តាមរយៈការនិយាយដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថា ប្រហែលជាលោក ថាក់ស៊ីន គឺចង់និយាយដល់ការបិទព្រំដែន ដែលថាតើអ្នកណាទ្រាំបានយូរជាង។ «បើដូច្នេះ មេក្លោងនៅពីក្រោយការបិទព្រំដែន គឺលោក ថាក់ ស៊ីន នេះឯង»។ នេះជាការសង្ស័យរបស់សម្ដេចតេជោ។

សារជាសំណេរលើបណ្ដាញសង្គម នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកក្កដានេះ ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅកាន់លោក ថាក់ស៊ីន វិញដូច្នេះថា «កម្ពុជាកំដរលែងល្បែងនេះ មិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់»។
ទាក់ទិននឹងការបិទព្រំដែននេះ សម្ដេចតេជោ ក៏បានរំលឹកការលើកឡើងកន្លងមករបស់នាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែង គឺលោកស្រី ផែងថងថាន ជាកូនស្រីលោក ថាក់ស៊ីន ផងនោះ បាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញ។ ប៉ុន្តែសម្ដេច ថា ជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលរឿងនេះ តម្រូវឱ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

សម្ដេចតេជោ ក៏បានព្រមានទម្លាយរឿង ថាក់ សុីន ដែលមកពឹងឱ្យសម្ដេចជួយ រាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយ គឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាមលោក ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ។
សំណេរសម្ដេចបន្តថា «សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេ ក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ សុីន អាចក្បត់ខ្ញុំបានយ៉ាងស្រួល តែ ថាក់ សុីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


