ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ប្រឈមបណ្តឹងរំលោភក្រមសីលធម៌ ក្រោយអញ្ជើញថាក់ស៊ីនចូលរួមប្រជុំ
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira រងបណ្តឹងការបំពានលើក្រមសីលធម៌អ្នកកាន់តួនាទីរដ្ឋឯករាជ្យ ទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ក្រោយពីបានអញ្ជើញអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ចូលរួមកិច្ចប្រជុំផ្លូវការរបស់រដ្ឋាភិបាល ដែលបាននិយាយពីបញ្ហាពន្ធគយដែលប្រឈមជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។

ធ្លាប់ដាក់ពាក្យបណ្តឹងជាញឹកញាប់ប្រឆាំងអ្នកនយោបាយជាន់ខ្ពស់ លោក Ruangkrai Leekitwattana ដែលជាសកម្មជននយោបាយ និងជាមេធាវី និងអតីតំណាងរាស្រ្តមកពីគណបក្ស Pralang Pracharath បានដាក់ញត្តិប្តឹងដោយស្នើសុំឱ្យមានការស៊ើបអង្កេតលើឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira សម្រាប់ការអញ្ជើញអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ចូលរួមកិច្ចប្រជុំផ្លូវការរបស់រដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃសុក្រ។
តាមសេចក្តីរាយការណ៍របស់កាសែត The Nation លោក Ruangkrai បានចោទប្រកាន់ថា លោក Pichai បានបំពានក្រមសីលធម៌ស្តង់ដារសម្រាប់អ្នកកាន់តំណែងនៅក្នុងអង្គការឯករាជ្យ ដោយអញ្ជើញលោក ថាក់ស៊ីន មកប្រជុំអ្នកចរចារដ្ឋាភិបាល និងទីប្រឹក្សានាយករដ្ឋមន្ត្រី។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលកំពុងប្រឈមការចោទប្រកាន់ទោសព្រហ្មទណ្ឌជុំវិញរឿងក្តីប្រមាថព្រះមហាក្សត្រថៃ នោះ បានបន្តបង្ហាញខ្លួនគ្របដណ្តប់ទិដ្ឋភាពកិច្ចការសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសថៃ នៅមុនតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចលើជោគវាសនានៃតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

ព័ត៌មាន Khaosod បានរាយការណ៍ថា នៅក្នុងការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានចូលរួមពិភាក្សាជាមួយក្រុមការងាររបស់ប្រទេសថៃ រួមជាមួយនឹងទីប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី អំពីរបៀបដោះស្រាយជាមួយនឹងអត្រាពន្ធបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយប្រទេសថៃត្រូវបានគិតពន្ធក្នុងអត្រា ៣៦% ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរនៅថ្ងៃទី១ខែសីហា។

លោក ថាក់ស៊ីន បានចូលរួមប្រជុំជាមួយមន្ត្រីកំពូលៗរបស់ប្រទេសថៃ ស្តីពីបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក រួមមាន លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Jatuporn Buruspat រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pansak Vinyaratn ប្រធានក្រុមប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានព្យួរតំណែង លោក Jakrapob Penkair អតីតអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


