កីឡា
សួន ចាន់ណារ៉ូ និយាយយ៉ាងណាចំពោះការប្រកួតរវាងក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ម្សិលមិញ
អតីតកីឡាករបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ ថាក្រុមកម្ពុជាលេងម្សិលមិញប៉ះជាមួយក្រុមខ្លាំង ឥណ្ឌូណេស៊ី លើកនេះល្អជាងការប្រកួតមុនៗនៅឯស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង។

លោក សួន ចាន់ណារ៉ូ
លើកឡើងក្នុងការឡាយលើហ្វេសបុករបស់ខ្លួន សួន ចាន់ណារ៉ូ សរសើរក្រុមបាល់ទះជម្រើសជាតិកម្ពុជាថាការប៉ះជាមួយឥណ្ឌូណេស៊ី លើកនេះល្អជាងកាលប្រកួតលើកមុនអំឡុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាទៅទៀត។ រំលឹកទៅកាលស៊ីហ្គេម នៅកម្ពុជាពេលនោះមានទាំងរូបខ្លួនផងលេងមិនបានល្អប៉ុណ្ណេះទេ ពោលខំប្រឹងអស់ហើយនៅមិនបានពិន្ទុដល់ ២០គ្រាប់ផង។ តែការប្រកួតម្សិលមិញនេះឃើញថាក្រុមជម្រើសជាតិលេងបានល្អ និងរីកចម្រើន។

រូបភាពសហព័ន្ធបាល់ទះ
អតីតកីឡាកឆ្នើមរូបនេះបន្ថែមទៀត សូមអ្នកគាំទ្រទាំងអស់ជួយលើកទឹកចិត្តកីឡាករបន្តទៀត ព្រោះម្នាក់ៗនៅក្នុងទីលានចង់ឈ្នះជាងប្រិយមិត្តអ្នកទស្សនាផង។ ដូច្នេះហើយមានតែការគាំទ្រ លើកទឹកចិត្តកីឡាករប៉ុណ្ណោះ ទើបធ្វើឲ្យពួកគេមានកម្លាំងចិត្ត និងបន្តខំប្រឹងតទៅទៀតរកជ័យជម្នះជូនប្រទេសជាតិ។

រូបភាពសហព័ន្ធបាល់ទះ
បញ្ជាក់ដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបច្ចុប្បន្ននេះកំពុងចូលរួមការប្រកួតបាល់ទះជើងឯកអាស៊ាន SEA V. League ឆ្នាំ២០២៥ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែកក្កដា ឆ្នាំ ២០២៥ ប្រកួតនៅប្រទេសហ្វីលីពីន ។ ២ប្រកួតកន្លងទៅនេះកម្ពុជាបានចាញ់ វៀតណាម ០-៣ និង ចាញ់ ឥណ្ឌូណេស៊ី ០-៣ កាលថ្ងៃទី១១ ខែកក្ដដា ម្សិលមិញនេះ។ ល្ងាចម៉ោង៦ ថ្ងៃនេះកម្ពុជានឹងត្រូវប៉ះម្ចាស់ផ្ទះហ្វីលីពីនបន្តទៀត៕

រូបភាពសហព័ន្ធបាល់ទះ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


