ព័ត៌មានអន្ដរជាតិ
យោធាថៃព្យាយាមបំភាន់ប្រជាជនខ្លួនឯង និងសាធារណៈជន ត្រង់ថា «ខ្លួនមិនបានបិទព្រំដែន»
ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ថៃ បានចេញមកអះអាងជាថ្មីថា «ខ្លួនមិនបានបិទព្រំដែន» គឺគ្រាន់តែកែសម្រួលម៉ោងពេលវេលាប៉ុណ្ណោះ ដោយមានចេតនាបំភាន់សាធារណៈជន ជាពិសេសប្រជាជនថៃ ក្នុងន័យទម្លាក់កំហុសមកលើភាគីកម្ពុជារឿងបិទព្រំដែន ដោយមិនបានឆ្លុះបញ្ចាំងមើលទង្វើរបស់ខ្លួនដែលបានធ្វើក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។

ការសម្រេចបិទព្រំដែនជាងឯកតោភាគីរបស់យោធាថៃក្នុងបំណងដាក់សម្ពាធលើវិស័យសេដ្ឋកិច្ចត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ ប៉ុន្តែទង្វើរបស់យោធាថៃដែលចង់ទម្លាក់កំហុសមកលើភាគីកម្ពុជាជាអ្នកខុសក្នុងសកម្មភាពបិទព្រំដែន បានធ្វើឲ្យភាគីថៃរងការខាតបង់យ៉ាងធ្ងន់ធ្ងរ និង ការតវ៉ាពីសំណាក់អាជីវករ និងអ្នកធុរកិច្ចថៃ។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation នៅថ្ងៃអាទិត្យនេះ នាយឧត្តមសេនីយ៍ Songwit Noonpackdee នាយសេនាធិការនៃកងកម្លាំងការពារជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃមិនដែលបិទច្រកព្រំដែនរបស់ខ្លួនជាមួយកម្ពុជានោះទេ ប៉ុន្តែគ្រាន់តែបានកែសម្រួលម៉ោងប្រតិបត្តិការសម្រាប់ហេតុផលជាក់ស្តែងប៉ុណ្ណោះ។
ការអះអាងរបស់មន្ត្រីយោធាជាន់ខ្ពស់ថៃជាថ្មីនេះ គឺគ្រាន់តែជាឆ្លើយតបចំពោះអ្នកសារព័ត៌មានឲ្យរួចតែខ្លួន ដោយមិនបានឆ្លុះបញ្ចាំង ពីការសម្រេចរបស់ប្រព័ន្ធយោធាថៃដែលបានធ្វើចាប់តាំងពីថ្ងៃទី៧ខែមិថុនា ដែលកាលនោះ នាយឧត្តមសេនីយ៍ Pana Klaewblaudtuk អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទថៃ (RTA) បានចុះហត្ថលេខាលើបទបញ្ជាលេខ ៨០៦/២៥៦៨ ស្តីពីការអនុញ្ញាតឱ្យត្រួតពិនិត្យការបើក និងបិទច្រកព្រំដែនគ្រប់ប្រភេទនៅតាមព្រំដែនកម្ពុជា-ថៃ។ ការបើកនិងបិទព្រំដែននោះ គឺត្រូវអនុវត្តដោយមេបញ្ជាការភូមិភាគ២របស់ថៃ។
ការចេញបញ្ជានាពេលនោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីការពារជាតិថៃ ដែលកាលនោះ គឺ លោក ភុមថាំ វិច្ឆាយ៉ាឆៃ (Phumtham Wechayachai) បានបង្ហាញពីភាពគ្មានឥទ្ធិពលអំណាចក្នុងការគ្រប់គ្រងយោធានៅតំបន់ភូមិភាគ២ ដឹកនាំដោយ លោក Boosin Padklang ដែលតែងតែធ្វើសកម្មភាព និង និយាយបង្កហេតុមកលើជម្លោះព្រំដែនកម្ពុជា។
តាមសេចក្តីរាយការណ៍របស់កាសែតថៃ លោក ឧត្តមសេនីយ៍ Songwit ដែលមានតួនាទីជានាយកមជ្ឈមណ្ឌលបង្ការនិងដោះស្រាយការគម្រាមកំហែងសន្តិសុខនៅតាមតំបន់ព្រំដែន បានធ្វើការកត់សម្គាល់នៅពេលថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯមូលដ្ឋានប្រតិបត្តិការ Doi Chang Moob ក្នុងស្រុក Mae Fa Luang ខេត្ត Chiang Rai។
ការអត្ថាធិប្បាយរបស់លោក ដោយយោងទៅលើរបាយការណ៍មួយ ដែលលោកបានទទួលកាលពីថ្ងៃសុក្រ ១១ កក្កដា ពីមេបញ្ជាការភូមិភាគទី ២ គឺលោកឧត្តមសេនីយ Boonsin Padklang ដែលបានបញ្ជាក់ថា ការទំនាក់ទំនង និងការសម្របសម្រួលកម្រិតយោធារវាងថៃ និងកម្ពុជាបានប្រសើរឡើង។ ពេលនេះប្រទេសទាំងពីរធ្វើល្បាតរួមគ្នាបីដងក្នុងមួយសប្តាហ៍។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមិថុនា នាយឧត្តមសេនីយ៍ Pana Klaewblaudtuk អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទថៃ (RTA) បានចុះហត្ថលេខាលើបទបញ្ជាលេខ ៨០៦/២៥៦៨ ស្តីពីការអនុញ្ញាតឱ្យត្រួតពិនិត្យការបើក និងបិទច្រកព្រំដែនគ្រប់ប្រភេទនៅតាមព្រំដែនកម្ពុជា-ថៃ។ ចាប់តាំងពីការដាក់បទបញ្ជានោះមក យោធាថៃចាប់ផ្តើមបិទច្រកព្រំដែនទាំងអស់។
ជាការតបតរបស់ភាគីកម្ពុជាចំពោះការសម្រេចជាឯកតោភាគីរបស់ភាគីថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបិទច្រកព្រំដែនដោយមិនអនុវត្តតាមម៉ោងដែលភាគីថៃធ្វើតាមតែអំពើចិត្តហើយ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានគេមើលឃើញថា គ្មានអំណាចគ្រប់គ្រាន់ក្នុងការបញ្ជាក្រុមយោធាឲ្យអនុវត្តតាមខ្លួននោះ ក៏បាននិយាយទូរស័ព្ទជាលក្ខណៈឯកជនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងបំណងស្នើសុំសម្តេចហ៊ុនសែន អនុញ្ញាតបើកច្រកដូចម៉ោងធម្មតាវិញ គឺចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។
ក្នុងសារសន្ទនានោះ ក៏ដូចជាការអះអាងជាច្រើនលើកច្រើនសាររបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីថៃវិញថា កម្ពុជាត្រៀមតែបើកទេ ប៉ុន្តែតម្រូវឲ្យភាគីថៃបើកមុន ព្រោះភាគីថៃជាអ្នកបិទមុនជាឯកតោភាគី។ កម្ពុជានឹងបើកតាមភាគីថៃវិញ ដោយអនុវត្តយ៉ាងយូរបំផុតត្រឹម៥ម៉ោង ក្រោយភាគីថៃបើកច្រក។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជានឹងអនុវត្តបើកព្រំដែនភ្លាមៗ និងមិនចាំបាច់ឆ្លងកាត់ការជជែកទ្វេភាគីបន្ថែមនោះទេ៕

រ៉ាន់ រើយ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


