ព័ត៌មានជាតិ
អភិបាលស្រុកសំរោង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រដែលមកស្នាក់ព្យាបាលជំងឺនៅឃុំខ្វាវ
នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយលោកស្រី ប៊ុន គឹមហុង អភិបាលរងស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកនាយករងរដ្ឋបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំខ្វាវ លោកមេភូមិបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង ជូនដល់គ្រួសារលោក អ៊ុ រ៉ាដេត អាយុ៦៥ឆ្នាំ ដែលមានជីវភាពក្រីក្រ រស់នៅខេត្តកំពង់ឆ្នាំង ហើយមកសម្រាកព្យាបាលជំងឺនៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានបញ្ជាក់ថា លោកតា លោកយាយ គឺជាអ្នកចំណាកស្រុក គាត់មកពីខេត្តកំពង់ឆ្នាំង មកសម្រាកព្យាបាលគ្រូថ្មាំខ្មែរ នៅទីនោះតាមរយះក្មួយគាត់។
អំណោយដែលបានផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាតនៅពេលនេះរួមមាន÷
– ថវិកាចំនួន ១៥០,០០០រៀល
– អង្ករ ៥០ គីឡូក្រាម
– មី ១កេស
– ទឹកបរិសុទ្ធ ១កេស
– ទឹកត្រី ១យួរ
– ទឹកសុីអុីវ ១យួរ
– ចង្រ្កានហ្គាស ១
– ចង្រ្កានដុតអុស ១
– ឃីត ១កញ្ចប់
– បំពង់ទឹកក្តៅ ១
– ចានស្រាក់ ១



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


