សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះជាន់ទី៤៣ នៃអាគារ WEALTH MANSION នៅជ្រោយចង្វារ ខណៈក្រុមជាងកំពុងធើ្វដេគ័រ
អគ្គិភ័យបានឆាបឆេះអគារខុនដូ WEALTH MANSION ជាន់ទី៤៣ នៅទល់មុខ វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ យ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារៈខាងក្នុងស្ទើរទាំងស្រុង ខណៈក្រុមជាងកំពុងធើ្វដេគ័រ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅផ្លូវភ្លោះ ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ភ្លាមៗ សមត្ថកិច្ចការិយាល័យបង្ការពន្លត់អគ្គីភ័យ និង សង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង ទៅអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ។


មុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយក៏ស្រាប់តែមួយសន្ទុះក្រោយ បានកើតចេញជាអណ្តាតភ្លើង ផ្សែងខ្មៅខ្មួលខ្មាញ់ពេញមេឃ ចេញពីជាន់ទី៤៣នៃអគារខុនដូខាងលើ យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅកាន់មន្រ្តីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ មកអន្តរាគមន៍បាញ់ពន្លត់ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជារអោយរថយន្តចេញ ជាច្រើនគ្រឿង ដើម្បីមកបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យ កុំអោយរាលដាលដល់ផ្ទះដទៃផ្សេងទៀត ។



ក្នុងប្រតិបត្តិការនេះ នគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃ បានឲ្យដឹងជាបឋមថា សម្ភារៈ និង គ្រឿងដេគ័រដែលទុកសម្រាប់ដេគ័រនៅជាន់នៅទី៤៣ ត្រូវភ្លើងឆេះរងការខូចខាត។ ទាក់ទិននឹងមូលហេតុដែលនាំឲ្យកើតមានអគ្គីភ័យនេះសមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុឡើយកំពុងតែធ្វើការស្រាវជ្រាវ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


