ព័ត៌មានជាតិ
គ.ជ.ប គ្រោងចុះឈ្មោះពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់ សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ
តាមការរំពឹងទុក ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គឺ គ.ជ.ប គ្រោងចុះឈ្មោះប្រជាពលរដ្ឋថ្មីចំនួន ៥០ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែសីហានេះថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គ.ជ.ប បានត្រៀមខ្លួនរៀបចំរួចរាល់អស់ហើយ ទាំងលើការងារលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវប្រើប្រាស់សម្រាប់ដំណើរការ ទាំងប្រតិទិនការងារ និងផែនការមេសម្រាប់កិច្ចការនេះផងដែរ។
លោកបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គ.ជ.ប នឹងត្រូវជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដើម្បីឲ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង ២៥ ហើយនាពេលបន្ទាប់ទៀត គ.ជ.ប នឹងជ្រើសរើសមន្ត្រីដើម្បីឲ្យបម្រើការងារ នៅក្នុងក្រុមចុះឈ្មោះបោះឆ្នោតសម្រាប់ឃុំ-សង្កាត់ ១,៦៥២ នៅទូទាំងប្រទេស។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា «ជារួម គឺសម្រាប់ការត្រៀមកិច្ចដំណើរការនេះ គឺ គ.ជ.ប ធ្វើជាបណ្ដើរៗហើយ ហើយឥឡូវនេះចង់បញ្ជាក់ដែរថា គ.ជ.ប កំពុងតែស្រង់ស្ថិតិប្រជាពលរដ្ឋ នៅតាមឃុំ-សង្កាត់ដើម្បីកំណត់អំពីចំនួនប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី និងចំនួនប្រជាពលរដ្ឋ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២២»។
លោក សោម សូរីដា បានឲ្យដឹងទៀតថា ជាការរំពឹងទុករបស់ គ.ជ.ប គឺនៅឆ្នាំ ២០២២នេះ គ្រោងចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតថ្មីចំនួន ៥០ម៉ឺននាក់។ លោកថា «បញ្ជីបោះឆ្នោតឆ្នាំ ២០២២នេះ នឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣»។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ អ្នកដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ និងទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង៕
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


