Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ និងពលរដ្ឋ គាំទ្រយ៉ាងពេញទំហឹងនូវគោលជំហរ រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាគីថៃពាក់ព័ន្ធបិទព្រំដែន

បានផុស

នៅ

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​គាំទ្រ​គោលជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ត​បិទ​ព្រំដែន ដរាបណា​ភាគី​ថៃ​មិន​ព្រម​បើក​ឱ្យ​ត្រឡប់​ទៅ​ដូចដើម​វិញ​កាលពី​មុន​ថ្ងៃ​ទី ០៧ ខែ​មិថុនា ឆ្នាំ ២០២៥ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ លើក​ឡើង​ថា រាជរដ្ឋាភិបាល​របស់​កម្ពុជា ជា​មេដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ប្រកប​ដោយ​ការ​គិតគូរ​វែងឆ្ងាយ​ណាស់ សម្រាប់​ទំនាក់ទំនង​ប្រទេសជិតខាង សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​រវាង​គ្នា​និង​គ្នា ដើម្បី​ចំណេញ​ប្រយោជន៍​សម្រាប់​ប្រជាជន និង​សង្គមជាតិ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំ​កម្ពុជា ក៏​មិន​ឱ្យ​ប្រទេស​ណាមួយ​មក​ជាន់​ឈ្លី ឬ​មាក់ងាយ​បាន​តាម​តែ​អំពើ​ចិត្ត​នោះ​ដែរ។

ពួកគាត់​បន្ត​លើក​ឡើង​ថា ទង្វើ​ក្នុងនាម​អ្នកជិតខាង​របស់​ភាគី​ថៃ ជា​ទង្វើ​ដែល​មិន​គប្បី​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ឡើយ ព្រោះ​រាល់ពេល​ខ្លួន​ចង់​បិទ ឬ​ចង់​បើក​ព្រំដែន តែង​ធ្វើឡើង​ឯកតោភាគី គ្មាន​ពិភាក្សា​យោបល់​ជាមួយ​កម្ពុជា​នោះ​ឡើយ ដូច្នេះ​ហើយ រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ឆ្លើយតប​ជាមួយ​ភាគី​ថៃ តាម​រូបភាព​បិទ​ព្រំដែន ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ដោយ​មិន​គួរ​គិត​ថា​ជា​ទង្វើ​ខុសឆ្គង​សម្រាប់​ថៃ​នោះ​ឡើយ។

គួរ​រំលឹក​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០២៥ ម្សិលមិញ បាន​ចេញ​សារ​ទៅ​ភាគី​ថៃ​ថា មិន​ចាំបាច់​សុំ​ការ​ចរចា​ជាមួយ​កម្ពុជា​រឿង​សុំ​បើក​ច្រក​ព្រំដែន​នោះ​ទេ ព្រោះ​ថៃ​ខ្លួនឯង​ជា​អ្នក​តែង​ចង់​បិទ ឬ​បើក ដោយ​ឯកតោភាគី​មក​រហូត។

សម្តេច សង្កត់​ធ្ងន់​ថា កូនសោ​នៅ​នឹង​ដៃ​ថៃ​ខ្លួនឯង​ទេ បើ​ថៃ​ចង់​ឱ្យ​ព្រំដែន​ប្រទេស​ទាំង ០២ វិល​ទៅ​សភាព​ដើម​វិញ ភាគី​ថៃ ត្រូវ​បើក​ច្រក​ព្រំដែន​របស់​ខ្លួន​ទាំងអស់​ឱ្យ​វិល​ទៅ​ដូចដើម ដូច​មុន​ថ្ងៃ​ទី ០៧ ខែ​មិថុនា ឆ្នាំ ២០២៥ ទៅ នោះ ភាគី​កម្ពុជា នឹង​ពិនិត្យ​សម្រេច​បើក​ច្រក​ព្រំដែន​តាម​ក្រោយ​វិញ​ហើយ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម