ព័ត៌មានជាតិ
រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំ នឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្រោយពិភាក្សាលម្អិតអំពីខ្លឹមសារនៃ MoU

រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំ សាធារណរដ្ឋប្រជាមានិតចិននឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។

ការបង្ហាញពីបំណងខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំ សាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងជំនួបសំដែងការគួសមនោះបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលបានបន្តទៀតថា កម្ពុជា និងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង៦០ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិន។

លោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំ ក្នុងជំនួបសម្តែងការគួរសមនោះ បានមានប្រសាសន៍លើកឡើងថា គោលបំណងរបស់ប្រតិភូលោក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ គឺចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អមួយជាមួយរាជធានីភ្នំពេញ ពិសេសចង់ជំរុញវិស័យទេសចរណ៍ និងលើកទឹកចិត្តក្នុងការនាំចូលផលិតផលផ្លែឈើរបស់កម្ពុជាទៅលក់នៅខេត្តហៃឡុងជាំង។

លោកបានបន្តទៀតថា នៅខេត្តរបស់លោក វិស័យទេសចរណ៍នៅរដូវទឹកកក គឺបានភាពទាក់ទាញខ្លាំង ជាពិសេសនៅទីក្រុង ហាប៊ីន។ រីឯនៅកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងតំបន់ទេសចរណ៍ជាច្រើនទៀត រួមទាំងរាជធានីភ្នំពេញ ដែលទាំងអស់នេះ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងគួរសហការគ្នាក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍នៃទីក្រុងទាំងពីរឱ្យកាន់តែរស់រវើកថែមទៀត។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអភិបាលរង ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញ និងសហការី ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងនារដូវទឹកកកខាងមុខនេះផង។

ឆ្លើយតបនឹងបំណងរបស់លោកអភិបាលរងខេត្តហៃឡុងជាំង ដែលចង់ឱ្យមានទំនាក់ទំនងក្នុងភាពជាដៃគូ និងសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍លោក ឃួង ស្រេង បានលើកឡើងពីថា រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ កិច្ចការបន្ទាប់ គួរចាត់មន្រ្តីជំនាញ ដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារនៃ MoU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ដោយឡែក ឆ្លើយតបនឹងការអញ្ជើញរបស់លោកអភិបាលរងខេត្ត ឯកឧត្តមអភិបាលនឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្រប ដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងជាពេលខាងមុខ៕









ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


