ព័ត៌មានជាតិ
ពូជខ្យងនាំចូលពីជប៉ុនងាយចិញ្ចឹម និងមានប្រូតេអ៊ីនជំនួយផ្លូវភេទ កំពុងមានទីផ្សារនៅកម្ពុជា
ខ្យងមួយប្រភេទនេះ មានឈ្មោះថា ខ្យងទុរ៉េន នាំពូជចូលពីប្រទេសជប៉ុន ងាយស្រួលចិញ្ចឹម កំពុងមានទីផ្សារនៅកម្ពុជា ជាពិសេសខ្យងប្រភេទនេះ មានប្រូតេអ៊ីនច្រើន សម្រាប់សុខភាពមនុស្ស។

ខ្យងទុរ៉េន កំពុងមានវត្តមានចិញ្ចឹមនៅសិដ្ឋាន ៤០០ក្នុងខេត្ត មណ្ឌលគិរី។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងទុរ៉េន និងជាម្ចាស់កសិដ្ឋាន៤០០ បានឱ្យដឹងថា លោកបានចាប់យកការចិញ្ចឹមខ្យងទុរ៉េននេះ អស់រយៈពេលជាង១ឆ្នាំ មកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លោកបានបន្តថា ពូជខ្យងទុរ៉េននេះ គឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងទុរ៉េននេះដែរ គឺវាស៊ីអាសូឡា និងបន្លែជាចំណីអាហារ។

លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើង អាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម តង់ និងឱ្យវាស៊ីបន្លែផ្លែឈើទុំដូចជា ៖ ផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងអាសូឡាជាចំណីអាហារ។
លោក ឆន បញ្ជាក់ថា ក្រោយពីការចិញ្ចឹមរយៈពេល៣ ទៅ ៥ខែ អាចប្រមូលផលបាន។ នាពេលបច្ចុប្បន្ននេះលោក ឆន ទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលទិញយកទៅបរិភោគ និងយកទៅចិញ្ចឹមលក់បន្ត ពីព្រោះខ្យងនេះមានរសជាតិឆ្ងាញ់ មិនរឹងពេក មិនទន់ពេក ងាយស្រួលក្នុងការទំពារ និងមានរូបរាងពណ៌សម្បុរ ស្អាត ជាពិសេសមានអត្ថប្រយោជន៍ក្នុងការជួយទ្រទ្រង់ ចំពោះសុខភាពរាងកាយមនុស្ស។
ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងនេះ បានឱ្យដឹងដូច្នេះថា « បច្ចុប្បន្ននេះកំពុងមានទីផ្សារល្អហើយតម្លៃរបស់វាគឺថ្លៃ រហូតដល់១គីឡូ ១០០ដុល្លារ។ វាជួយទៅដល់សុខភាពបានច្រើន ជាពិសេសសុខភាពបន្តពូជ ហើយវាមានប្រូតេអ៊ីនខ្ពស់មែនទែន ដែលជួយដល់ការសាងសង់រាង កាយកុមារ យុវវ័យ ជាពិសេសសម្រាប់រាងកាយមនុស្សតែម្ដង»។ ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវឱ្យប្រជាកសិករដទៃទៀត គួរតែសាកល្បងចិញ្ចឹមសត្វ ឬក៏ដាំដំណាំផ្សេងៗជាជាងទុកដីឱ្យទំនេរចោល ជាពិសេស សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រកសិកម្មក្នុងស្រុក ដើម្បីលើកស្ទួយជីវភាព ក៏ដូចជាកសិកម្មក្នុងខេត្តផងដែរ។
កសិដ្ឋាន ៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោក ហាច ឆន បានលើកឡើងថា សព្វថ្ងៃនេះ លោកកំពុងចិញ្ចឹមពូជខ្យងទុរ៉េនប្រមាណ៣០០អាង ដែលមានតម្លៃពងខ្យង២៥០ ដុល្លារ ក្នុង១គីឡូក្រាម និងពូជខ្យង សាច់ខ្យង ក្នុង១គីឡូ ក្រាម ១០០ដុល្លារ ៕ ប្រភព៖ វិទ្យុជាតិ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


