Connect with us

ព័ត៌មានជាតិ

ពិព័រណ៍​ស្ទែ​ម ឆ្នាំ​២០២២​នៅ​ខេត្តបន្ទាយមានជ័យ​កុមារា​ម្នាក់​ប្រើប្រាស់​របស់របរ​គេ​ចោលច្នៃ​ជា​ម៉ាស៊ីន ច្រូតស្រូវ និង​របស់​លេង​ជា​ច្រើន​ទៀតបញ្ជា​ដោយតេ​ឡេ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​ក្នុង​ឱកាស​តាំងពិព័រណ៍​ស្ទែ​ម​ឆ្នាំ​២០២២​នៅ​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សួន​មានជ័យ ​កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ២០២២​មាន​សិស្សសាលា​ជា​កុមារា អាយុ​១៤​ឆ្នាំ ម្នាក់ រស់នៅក្នុង​ភូមិ​ព្រៃ​ឫស្សី សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បាន​ទាញ​ការចាប់អារម្មណ៍ ពី​សំណាក់​មហាជន ក៏ដូចជា​សិស្សានុសិស្ស ជាមួយ​គំនិត​ច្នៃប្រឌិត ដោយបាន​ប្រើ​ប្រាស់​របស់របរ ដែល​គេ​បោះបង់ចោល យកមក​កែច្នៃ​ប្រឌិត​ទៅជា​របស់​លេង ដូចជា ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជា​ដោយ តេឡេ( Remote) រួម​នឹង​របស់​លេង​ផ្សេងៗ​ទៀត​ដូចជា ឡាន និង​ត្រាក់ទ័រ​ជា​ដើ​ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុស​ដែលមាន​ការច្នៃប្រឌិត​ខាង​លើ​មានឈ្មោះ លឹម វណ្ណា​រិ​ទ្ធ អាយុ​១៤ រៀន​នៅ​ថ្នាក់ ៨ សាលា សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា ដោយសារតែ​មានការ​ស្រលាញ់ និង​មាន​ចំណង់​ចំណូលចិត្ត​តាំងពីក្មេង ក្នុងការ​កែច្នៃ​របស់រ​បរ​ផ្សេងៗ ទៅជា​របស់​លេង​ដោយបាន​ប្រើប្រាស់​វត្ថុ​ដែល​គេ​បោះចោល​មានដូចជា សំបក​កេស ចាន​ស្នោរ បំពង់​បឺត​ជា​ដើ​ម ដើម្បី​ប្រមូល​យកមក​កែច្នៃ​ជា​ម៉ា​ស៊ីន​ច្រូត ដោយមាន​តេឡេ​បញ្ជា​ឲ្យ​ទៅមុខ ថយក្រោយ​បាន ដូច​របស់​ពិតជា​ដើម​។ ម៉ាស៊ីន ច្រូតស្រូវ​ខ្នាតតូច ដែល​ផ្សំ​ឡើង​ពីរ​បស់ អេតចាយ​នេះ គឺ​បាន​ប្រើរយៈពេល​១​សប្តាហ៍ ទើប​រួចរាល់​ទើប​ចេញ​ជា​រូបរាង និង​បញ្ជា​បាន បើ​គិតពី​ការ​ចំណាយ​ជា​ថវិកា​អស់​ប្រមាណ​៤​ម៉ឺន​រៀល​តែប៉ុណ្ណោះ។

ក្មួយប្រុស លឹម វណ្ណា​រិ​ទ្ធ ក៏បាន​បន្ថែមថា ក្រោយ​ប​ង្កើន​ម៉ាស៊ីន​ស្រូវ​មួយ​នេះ រូបគេ​ក៏បាន​ប​ង្កើប​ជា​របស់របរ​លេង​ផ្សេងៗ​ទៀត​ដូចជា កូន​ឡាន​ដី ត្រាក់ទ័រ ជា​ដើម​។

ជាមួយគ្នា​នោះ​ក្មួយប្រុស​ក៏​ចង់​ប​ង្កើត​ជា​របស់​លេង​ផ្សេងៗ​ទៀត ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ថ្មីៗ​ផងដែរ​។ អ្វី​ជា​បំណង​ប្រាថ្នា​របស់​ក្មួយប្រុស លឹម វណ្ណា​រិ​ទ្ធ នៅ​ថ្ងៃ​អ​នា​គត​គឺ​គេ​ចង់​ក្លាយជា អ្នក​ឌីហ្សាញ់​មួយរូប​។

ក្រៅពី​ស្នាដៃ​ច្នៃប្រឌិត​របស់​សិស្សសាលា​ខាង​លើ​ការ​មានការ​ច្នៃ​ប្រ​ឌិត​របស់​សិស្ស​ជា​ច្រើ​ន​ទៀតមកពី​សាលា​នានា​ទូទាំង​ខេត្តបន្ទាយមានជ័យ​ដូចជា​សិស្សសាលា​អនុវិទ្យាល័យ​ទឹកថ្លា​ក៏​បាន​ដាក់​តាំងនៅ​ស្នាដៃ​របស់​សិស្ស​ជា​បន្ទុះ​ភ្នំ​ភ្លើ​ង​និង​ផ្ទះ​លំហែ​កាយ​បំពាក់​ដោយ​ភ្លើង​សេន​សឺ​ និង ការបង្កើត​ខ្យល់​បក​រហាត់ទឹក​។

ពិព័រណ៍​ស្ទែ​ម​ឆ្នាំ​២០២២ ជា​ព្រឹ​ត្តិ​ការណ៍​អប់រំ​ដ៏​ធំ​លើកដំបូង​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​រៀបចំឡើង​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​អង្គការ​សា​ម៉ា​រីតា​ន់ ភឺស សហការ​ជាមួយ ក្រុមហ៊ុន​ស្មា​ត ក្រុមហ៊ុន​ម៉ា​ធេ​ប ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន​ផេ​ត​ត្រាំ និង​ស្ថានទូត​អង់គ្លេស មាន​លោកគ្រូ​អ្នកគ្រូ​ដឹកនាំ​សិស្សសាលា​ចូលរួម​ជាង​បួន​ពាន់​នាក់៕

ដោយ ៖ អ.ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ៣៧ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ៤២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

Sokha Hotels

ព័ត៌មានពេញនិយម