ព័ត៌មានជាតិ
ផ្ដន្ទាទោសឃាតក២នាក់ដាក់ពន្ធនាគារ១៨ឆ្នាំ
ឃាតក២នាក់ដែលសម្លាប់មនុស្សដើម្បីប្លន់យកទ្រព្យសម្បត្តិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនាថ្ងៃទី២៥ធ្នូ ឆ្នាំ២០២០នេះ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ១៨ឆ្នាំ ពីបទហឹង្សាដោយចេតនាមានស្ថានទំងន់ទោស ដោយមរណៈភាពនៃជនរងគ្រោះ ។
បទចោទប្រកាន់ថ្មីនេះ បន្ទាប់ពីតុលាការបានប្ដូរពីបទឃាតកម្ម ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោស ទី១ឈ្មោះ អឿង ភាព ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ណោម ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកអ្នកទទួលទិញសម្ភារៈដែលចោរប្លន់បានឈ្មោះ ប៉ុក សុខនី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ត្រូវតុលាការដោះលែងបាត់ហើយ ។

សូមរំលឹកថា បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្មវៃសម្លាប់ប្លន់យកម៉ូតូ ដោយហេតុការណ៍នេះបានកើតឡើងនឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦នឹង៣០ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថាសពបុរសខាងលើមានឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ជក់ នឹងរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិសែនជ័យ។ នឹងមានស្រុកកំណើតនៅភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សាកសំពៅបានសហការជាមួយកម្លាំងជំនាញនៃអធិការខណ្ឌដង្កោបានចុះមកពិនិត្យជាក់ស្តែងនៅ កន្លែងកើតហេតុ ឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព នឹងកញ្ជក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី ។
តាមសាច់ញាតិសពបុរសខាងលើបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រឹមសង់សេរីឆ្នាំ២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ។ លុះព្រឹកថ្ងៃទី១៦ ស្រាប់តែសមត្ថកិច្ចទាក់ទងមកថាជនរងគ្រោះត្រូវបានគេវៃសម្លាប់ប្លន់យកម៉ូតូបាត់ទៅហើយ ៕
អត្ថបទ ៖ មករា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


