Connect with us

ព័ត៌មានជាតិ

វឌ្ឍនៈ ប្រ៊ូ​វើ​រី នាំមក​នូវ​ស្រា​បៀរ​រសជាតិ​ថ្មី​ប្លែក​ច្នៃប្រឌិត​បំផុត​គឺ Dragon Premium Dark Beer

បានផុស

នៅ

​ស្រា​បៀរ​ប្រណិត​ទឹកខ្មៅ (Craft Beer) បំពេញបន្ថែម​តម្រូវការ​អតិថិជន​និយម​ពិសា​ស្រា​បៀរ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២០ សីហា នេះ​តទៅ ប្រជាជន​កម្ពុជា​នឹង​អាច​ទទួលបាន​ភាពសប្បាយ​រីករាយ​ជាមួយ​រសជាតិ និង​គុណភាព នៃ​ការច្នៃប្រឌិត​ថ្មី​បំផុត​ពី​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺ Dragon Premium Dark Beer ជា​ស្រា​បៀរ​ប្រណិត​ទឹកខ្មៅ (Craft Beer) ដែល​ត្រូវបាន​បិត​ចម្រាញ់ យ៉ាង​ផ្ចិតផ្ចង់​បំផុត ដើម្បី​បំពេញ​ចំណូល​រសជាតិ របស់​អ្នក​ទទួលទាន​ស្រា​បៀរ​នៅក្នុង​ស្រុក​។ ជាមួយនឹង​ទម្រង់​រសជាតិ​ថ្មី​ប្លែក​មិន​ធ្លាប់មាន​ពីមុនមក ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ គឺជា​សា​ក្ខី​កម្ម​នៃ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្នុងការ​ផលិត​ស្រា​បៀរ​ដែលមាន​គុណភាព​លំ​ដាប់​អន្តរជាតិ​ដើម្បី​ផ្តល់នូវ​ឱជា​រស ភាពសប្បាយ​រីករាយ និង​ចំណូលចិត្ត​អតិថិជន​។ ដ្រា​ហ្គិ​ន ព្រី​មៀម ដាក​បៀរ នឹងមាន​វត្តមាន​នៅតាម​ភោជនីយដ្ឋាន បារ និង​ក្លឹប​កម្សាន្ត​នានា​គ្រប់​ទីកន្លែង​ដែល​ទាំងអស់គ្នា​អាច​ស្វែង​ភាពសប្បាយ​រីករាយ​។​

​វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ​ក្នុងការ​ផលិត​ស្រា​បៀរ​គ្រុឌ និង វឌ្ឍនៈ ព្រី​មៀម​បៀរ ជាប់​ពាន់រង្វាន់​មេដាយមាស​ពី Monde Selection ប្រចាំឆ្នាំ​២០២២ បានបង្ហាញ​រូបរាង​ស្រា​បៀរ​ទឹកខ្មៅ​ដ៏​ថ្មីស្រឡាង​នេះ​ដើម្បី​ផ្លាស់ប្តូរ​ទំលាប់​នៃ​ការទទួល​ទាន​ស្រា​បៀរ ហើយ​ចាប់ផ្តើម​សប្បាយ​ជាមួយ​គុណភាព និង​រសជាតិ​ដ៏​ពិតប្រាកដ​។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មានប្រសាសន៍ថា​៖ «​នៅ វឌ្ឍនៈ ប្រ៊ូ​វើ​រី ការច្នៃប្រឌិត និង​គុណភាព​ស្ថិតនៅក្នុង​សរសៃឈាម (DNA) របស់​យើងខ្ញុំ ហើយ​យើង​ចង់​បង្កើត​អ្វីដែល​ថ្មី​ទាំងស្រុង​សម្រាប់​ប្រទេស​កម្ពុជា​គឺ ស្រា​បៀរ​ទឹកខ្មៅ ស្រស់​ដែល​សក្តិសម​នឹង​រសជាតិ​ដ៏​ល្អប្រសើរ​សម្រាប់​ទទួលទាន​។ យើង​តែងតែ​ជឿថា​ជីវិត ធម្មជាតិ ក៏ដូចជា​អាហារ មិត្ត​ភ័ក្តិ ឬ​ស្រា​បៀរ​ល្អ ត្រូវ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់ និង​ការដឹងគុណ​កោតសរសើរ​យ៉ាង​ពេញលេញ​។ យើងខ្ញុំ​ចង់ឱ្យ​អ្នក​ចូលចិត្ត​ពិសា​ស្រា​បៀរ ទទួលបាន​បទពិសោធ​ន៍​នៃ​រសជាតិ​ដ៏​អស្ចារ្យ​ពី​ការបង្កើត​ថ្មី​បំផុត​របស់​យើង ហើយ​សប្បាយ​ជាមួយ​រសជាតិ និង​គុណភាព​គ្រប់​ពេលដែល​ពួកគាត់​ក្រេប​រសជាតិ​ផលិតផល​របស់​យើង​»​។​

​បិទ​ចម្រាញ់​ដោយ​វត្ថុធាតុដើម​ល្អ​បំផុត​

​កា​កើនឡើង​នៃ​ចំណង់​ចំណូល​ទៅលើ​ស្រា​បៀរ​ប្រណិត រសជាតិ​សម្បូរបែប ហើយ​ស្រាល​ស្រទន់ គឺជា​ហេតុផល​ដែល​ជម្រុញ​ឲ្យ​អោយ​ក្រុមការងារ វឌ្ឍនៈ ប្រ៊ូ​វើ​រី ផលិត​នូវ​ស្រា​បៀរ​ដ៏​អស្ចារ្យ​បែបនេះ ដើម្បី​បង្កើតបានជា​បទពិសោធ​ន៍​ដ៏​ល្អ​ជូន​អតិថិជន​របស់ ខ្លួន​។ ត្បិត​តែមាន​ពណ៌​ស្រដៀង​ទៅនឹង​ស្រា​បៀរ​ស្តោ​ត​ក៏ដោយ ប៉ុន្តែ ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ មិនមាន​រសជាតិ​ជូរ ឬ​ល្វីង​ដូច​ថ្នាំ​ដែលមាន​នៅក្នុង ស្រា​បៀរ​ស្តោ​ត​ភាគច្រើន​នោះឡើយ​។ រសជាតិ​ដ៏​ស្រាល​ស្រទន់ និង​ស្រស់ស្រាយ​របស់​ដ្រា​ហ្គិ​ន គឺជា​រសជាតិ​ថ្មី​ប្លែក​មិន​ធ្លាប់មាន​ពីមុនមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​សម្រេចបាន​នូវ​រសជាតិ​ប្រណិត​បែបនេះ ក្រុម​អ្នក​ផលិត​បាន​លាយ​បញ្ចូល​គ្នា​យ៉ាង​ពិសេស​នូវ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន​ដូចជា​ស្រូវ​សាលី​ខ្មៅ​ពី​ទីក្រុង​ម៉ូ​និ​ច ដែល​ធ្វើ​ឲ្យ​ដ្រា​ហ្គិ​ន មាន​ក្លិន​ឈ្ងុយ​ដូច​នំ​បុ័ង​ដែល​ទើប​ដុត​ថ្មីៗ ស្រូវ​សាលី​កាហ្វេ BlackSwaen ធ្វើ​ឲ្យ​ប្រហើរ​ក្លិន​កាហ្វេ និង​កា​កាវ រួមផ្សំ​ជាមួយនិង​ផ្កា​ហប់​ម៉ុ​ន​រ៉ូ ដែល​ផ្តល់​រសជាតិ​ផ្អែម​ប៊ឺ​រី ដោយ​ប្រើ​នូវ​បច្ចេកទេស​ពិសេស​ហៅថា Whirlpool Hopping ដើម្បី​យើង​អាច​ទាញយក​ក្លិន​ឈ្ងុយឆ្ងាញ់​ចេញពី​ផ្កា​ហប់ ដោយ​មិន​បន្ថែម​រសជាតិ​ល្វីង​ខ្លាំង​ហួសហេតុ​។​

​ការផ្លាស់ប្តូរ​ទំលាប់​ប្រពៃណី​

​អ្នកឧញ៉ា សំអាង វឌ្ឍនៈ បាន​បន្តថា​៖ «​ជា​យូរណាស់​មកហើយ ស្រា​បៀរ​ទឹកខ្មៅ​ត្រូវបាន​ផលិតឡើង​ពុំមាន​ភាព​ច្នៃប្រឌិត ឬ​គុណភាព​។ មិន​ត្រឹមតែ​ផលិត​នូវ​ស្រា​បៀរ​ទឹកខ្មៅ​ដែលមាន​គុណភាព និង​ភាព​ច្នៃប្រឌិត​ខ្ពស់​លើស​ផលិតផល​ដែល​កំពុង​ចរាចរ​នាពេល​ច​ច្ចុ​ប្បន្ន​ប៉ុណ្ណោះ​ទេ ជំនួស​មកវិញ យើងខ្ញុំ​បាន​ផ្តោតទៅលើ​ការបង្កើត​ស្រា​បៀរ​ប្រភេទ​ថ្មី​មួយទៀត​ទាំងស្រុង​»​។ ដ្រា​ហ្គិ​ន មាន​កម្រិត IBU ទាប​ជាង​ស្រា​បៀរ​ទឹកខ្មៅ​ដ៏​ទៃ ដែល​នេះ​នឹងធ្វើ​ឲ្យ​ស្រា​បៀរ​ទឹកខ្មៅ​មួយ​នេះ​ក្លាយទៅជា​ស្រា​បៀរ​គួរ​ជាទី​គាប់ចិត្ត​ដល់​អ្នក​ទទួលទាន​គ្រប់គ្នា​។ ជាតិ​ល្វីង​ពី​ធម្មជាតិ និង​រសជាតិ​ផ្អែម​ពី​ស្រូវ​សាលី បញ្ចូល​គ្នា​បាន​យ៉ាង​ល្អ​បង្កើតបានជា​ក្លិន​កាហ្វេ​លាយ​កា​រ៉ា​ម៉ែ​ល​ដែល​ធ្វើឱ្យ​រាល់​ការ​ក្រេប​រសជាតិ​ស្រា​បៀរ​ប្រណិត​ទឹកខ្មៅ ដ្រា​ហ្វិ​ន ម្តងៗ​ពោរពេញ​ទៅដោយ​ការចងចាំ និង​ភាព​រីករាយ​ក្រៃលែង​។​

​បេសកកម្ម​ដើម្បី​ប្រយោជន៍​រួម​

​តាមរយៈ​ការចាប់ផ្តើម​ដំណើរ​ការលក់​ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ​នេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្ត​បេសកកម្ម​របស់ខ្លួន​ដើម្បី​បង្កើត​ការងារ​ជាច្រើន​ទាំង​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។ រោងចក្រ​រំពឹងថា​នឹង​ផ្តល់​ការងារ​ចំនួន ១,៥០០​កន្លែង នៅពេល​ដំណើរការ​ពេញលេញ​។ ការផ្តោត​សំខាន់​លើ​ការផលិត និង​ការវិនិយោគ​ក្នុងស្រុក ជួយ​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋាភិបាល ទន្ទឹមនឹង​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​។ គ្រួសារ​វឌ្ឍនៈ​មាន​ប្រវត្តិ​យូរអង្វែង​នៅក្នុង​ឧស្សាហកម្ម​ស្រា​បៀរ ហើយ​តែងតែ​ស្វិតស្វាញ​ក្នុងការ​នាំយក​ផលិតផល​ស្រា​បៀរ​ក្នុងស្រុក មាន​គុណភាព​ខ្ពស់ ប្រកួតប្រជែង​ជាមួយ​ស្រា​បៀរ​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ផងដែរ​។ វឌ្ឍនៈ ប្រ៊ូ​វើ​រី សង្ឃឹមថា​តាមរយៈ​ស្រា​បៀរ​ដែលមាន​គុណភាពរ​បស់​ខ្លួន​នឹង​នាំមក​នូវ​មោទនភាព​ចំពោះ​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​។

​អំពី​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី​

​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​តម្លៃ​ជាង ១៤០​លាន​ដុល្លារ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ២០២១​។ រោងចក្រ​ផលិត​ស្រា​បៀរ​ដ៏​ទំនើប​មាន​ទំហំ ១៥០,០០០ ម៉ែត្រការ៉េ​នេះ បាន​ផលិត​នូវ​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ ដែល​ត្រូវបាន​ដាក់លក់​ទាំង​កំប៉ុង​និង​ដប​ទូទាំងប្រទេស​។ ត្រឹម​រយៈពេល​ប្រាំ​មួយខែ​បន្ទាប់ពី​ការបើក​ដំណើរការ ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ​គ្រុឌ បានទទួល​មេដាយមាស​ពី​ស្ថាប​ន័​ន Monde Selection ប្រចាំឆ្នាំ​២០២២ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក បន្ទាប់ពី​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ជាច្រើន​ដំណាក់កាល​ដោយ​ក្រុម​អ្នកជំនាញ​អន្តរជាតិ​។​

​វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​មាន​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​លើ វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ទំនិញ និង​សេវាកម្ម អចលនទ្រព្យ សួន​ឧស្សាហកម្ម ធនាគារ ទីលាន​វាយ​កូន​ហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និង​វិស័យ​អប់រំ​។ វឌ្ឍនៈ គ្រុប តែងតែ​ទទួលបាន​ពានរង្វាន់​ធំៗ​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ដោយសារ​ការប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល «​គុណភាព ភាព​ច្នៃប្រឌិត សេវាកម្ម​ល្អ​ឯក និង​សុខុមាលភាព​» តាំងពីដើម​រៀងមក សម្រាប់​រាល់​ការវិនិយោគ​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម