ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅក្នុងស្រុកបរិបូណ៌
កំពង់ឆ្នាំង: លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២១ ខែសីហាឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌ សហការជាមួយ លោកអភិបាលស្រុកបរិបូណ៌ នាំអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវផ្ដល់ជូនគ្រួសារជនរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ នៅក្នុងភូមិក្រោលជី ឃុំពពេលស្រុកបរិបូណ៌។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានឱ្យដឹងថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដល់ជូនគ្រួសារជនរងគ្រោះខាងលើនេះរួមមាន អង្ករចំនួន ១០០គីឡូក្រាម ស៊ីម៉ង់ត៍ ៤បេ ស័ង្កសី ៥០សន្លឹក មី ៤កេះ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ១ យួរ អាវរងា ២អាវ មុង ២ ជែល លាងដៃ ៥ដប រួមនឹងថវិកាមួយ ចំនួនផងដែរ។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ មាន ឈ្មោះ ហ៊ុយ សាម៉ាក់ អាយុ៥៦ឆ្នាំ ភេទប្រុស បានឆេះផ្ទះទំហំ ១០គុ ណ៧ម៉ែត្រ អស់ទាំងស្រុងកាលពីយប់ថ្ងៃទី១៨ ខែសីហា កន្លងទៅ នៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ដោយសារការទុស្សេខ្សែ ភ្លើង ។

នៅក្នុងឱកាសនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តមមេបញ្ជាការ កងទ័ ពជើងគោក និងលោកជំទាវ ចំពោះការបាត់បង់នូវផ្ទះរបស់បងប្អូនប្រ ជាពលរដ្ឋនៅពេលនេះ និងសូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសូមមេត្តាប្រុង ប្រ យ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យដូចខាងលើនេះ។
ក្នុងពេលទទួលបានអំណោយខាង លើនេះលោកអភិបាលស្រុកបរិបូ ណ៌និងក្រុមគ្រួសាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ លោកមេបញ្ជាការ តំប ន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រ មទាំងក្រុមការងារ ទាំងអស់ សូមជូ នពរអោយមានសុខភាពល្អបរិបូណ៌ និងមានជ័យជម្នះគ្រប់ភារកិច្ច ៕ អត្ថបទ៖ ឈៀង ថារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


