ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ឲ្យប្រធានបណ្ឌិត សភានគរបាលជាតិកម្ពុជា ពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាល
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា ពន្លឿនការបណ្ដុះបណ្ដាលសិស្សនគរបាល ដែលប្រឡងចប់ឲ្យឆាប់មិនត្រូវពន្យារពេលទុកយូរដែលនាំឲ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ និងគុណភាពប្រតិបត្តិការរបស់កម្លាំងនគរបាល។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា តម្រូវការចាំបាច់ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានភាពចន្លោះប្រហោងនេះយើងមិនអាចទុកឱ្យនៅអូសបន្លាយទេ គឺត្រូវតែពង្រឹង និងពង្រីកកម្លាំងឱ្យបានឆ្លើយតបទៅនិងផែនការ។

សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថា យើងបានធ្វើការកំណែទម្រុងរួចទៅហើយចំពោះការជ្រើរើសមន្ត្រីនគរបាលដែលពីមុនយើងជ្រើសរើស ហើយបានបែងចែក តែបច្ចុប្បន្នយើងបែងចែកហើយបានជ្រើសរើស គឺនៅមូលដ្ឋានណាត្រូវជ្រើសរើសចេញពីមូលដ្ឋាននោះ ព្រោះនេះជាកម្លាំងរឹងមាំសម្រាប់បម្រើការងារ បើមូលដ្ឋានមានសុវត្តិភាពល្អ យើងទូទាំងប្រទេសក៏មានសន្តិសុខសុវត្តិភាពល្អដែរ លើកក្រោយយើងត្រូវតែរកវិធីដោះស្រាយ ចៀសវាងការប្រលងមួយឆ្នាំហើយមិនបានចូលរៀនមិនបានធ្វើការ អញ្ចឹងហើយយ៉ាងយូរពីរខែ ៣ខែមិនដល់ផងធ្វើម៉េចចាត់ចែងឲ្យបានដើម្បីមករៀនតែម្ដង ប្រឡងចប់ ដូចខ្ញុំបានបញ្ជាក់ខាងលើអម្បាញ់មិញអញ្ចឹង កាលណាយើងមានកន្លែងរៀនចប់ហើយ គឺទុកពេលវេលានៅសេសសល់របស់យើងធ្វើវិក្រឹតការវិញ ដល់ឆ្នាំក្រោយយើងហៅមកធ្វើវិក្រឹតការទៀតឱ្យវាមានកម្មវិធីវល់ចប់។ ដើម្បីយើងរៀននៅសាលាយើងដឹងទ្រឹស្ដី ប៉ុន្តែយើងទៅមូលដ្ឋានយើងដឹងការជាក់ស្ដែងមានបទពិសោធន៍ អញ្ចឹងយើងត្រឡប់មកវិញយើងប្រមូលបទពិសោធន៍មកឲ្យសាលាឲ្យគ្រូ គ្រូក៏រៀនហើយសិក្ខាកាមនគរបាលយើង ដែលបានចេញទៅប្រតិបត្តិការនិងក៏បានមេរៀនពីមូលដ្ឋានម៉ូដែរអាហ្នឹងវាមានការអភិវឌ្ឍហើយ ពីព្រោះមិនងាយអ្នកណានឹកឃើញទេទ្រឹស្ដីគេអាចធ្វើការចងក្រង ប៉ុន្តែការជាក់ស្ដែងនឹកឃើញទាំងអស់ទេបទពិសោធន៍ទាល់តែឆ្លងកាត់។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានសភានគរបាលជាតិកម្ពុជាមានប្រសាសន៍ទទួលស្គាល់ថា ការរៀបចំកិច្ចការវគ្គបណ្តុះបណ្តាលនេះនៅមានភាពយឺតយ៉ាវខ្លះៗមែន ដោយសាកន្លងមកប្រទេសកម្ពុជាយើងបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផង។ ឯកឧត្តមប្រធានសភានគរបាលមានប្រសាសបន្ថែមថា ចាប់ពីឆ្នាំ២០២០-២០២១មក នៅសល់សិស្សជាង១០០០នាក់ទៀតមិនទាន់បានចូលរៀន វគ្គបណ្តុះបណ្តាល ហើយបន្ទាប់ពីវគ្គនេះទៅសាលានគរបាលសភាកម្ពុជា នឹងរៀបចំបើកវគ្គនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដ៏ឆាប់ខាងមុខនេះហើយ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែងនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសផ្តល់ការសាងសង់សាលាបណ្តុះបណ្តាលមួយខ្នងបន្ថែម រថយន្តមួយគ្រឿង ស្ថាបនាផ្លូវបេតុងប្រវែង១.៦០០ម៉ែត្រ និងប្រព័ន្ធលូប្រវែង៥០០ម៉ែត្រ និងបានផ្តល់ថវិកាដល់សិក្ខាកាមនគរបាល១១៨នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀលផងដែរ ៕
អត្ថបទ៖ ងិនលីម



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


