Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ​បន្ទាយមានជ័យ​បើកកិច្ចប្រជុំ​ត្រៀមបង្ការ​មុនពេលគ្រោះ​ទឹកជំនន់​ចូលមកដល់​

បានផុស

នៅ

​អាជ្ញាធរខេត្តបន្ទាយមានជ័យ​នៅថ្ងៃទី ២៤ ខែសីហានេះ ​បានបើកកិច្ចប្រជុំមួយត្រៀមបង្ការមុនពេល​គ្រោះទឹកជំនន់ចូលមកដល់នៅពេលខាងមុខនេះ។​

កិច្ចប្រជុំនេះ​មានការចូលរួម​ពីលោក ឃុន សុខា ទីប្រឹក្សាគណៈកម្មការជាតិគ្រប់គ្រង​គ្រោះមហន្ត​រាយ​លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានភាពជំនន់ទឹកភ្លៀងគិតពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២នេះនៅស្រុកម៉ាឡៃតិចតួចទឹក​ស្រក​ច្រើន​មិនមានផលប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ។​

​ក្នុងកិច្ចប្រជុំនោះលោក ឃុន សុខាមានប្រសាសន៍ថា ​តាមការសន្និដ្ឋានរបស់លោក​ ការប្រែ​ប្រួល​អាកាសធាតុ ទឹកជំនន់វាអាចកើតមានឡើងនាពេលខាងមុខ ​ក្នុងនោះលោកបានឲ្យអាជ្ញាធរស្រុក ក្រុង និងឃុំសង្កាត់ត្រៀម បង្ការគ្រោះមហន្តរាយមុនរដូវទឹកជំនន់ដែលអាចកើតមានជាយថា​ហេតុ។

ក្នុងនោះលោកបានធ្វើការណែនាំដល់ស្រុក ក្រុង និងឃុំ សង្កាត់ ត្រូវសហការជាមួយភាគី​ពាក់ព័ន្ធ​ទាំងអស់ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា និងពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀង​ក្នុងរដូវវស្សាពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយ​ស្រួលដល់ក្រុមការងារ ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលាផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម