ព័ត៌មានជាតិ
ក្រសួងរ៉ែ ពិនិត្យលក្ខខណ្ឌបច្ចេកទេសបង្កើតសន្និធិប្រេងបម្រុងជាតិទប់ទល់នឹងបរិការណ៍សកលលោក
ក្រសួងរ៉ែ និងថាមពល បានពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ដើម្បីទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន។ ការពិនិត្យនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំឆ្នាំ២០២៣កាលពីពេលថ្មីៗនេះជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក ស៊ុយ ឌីម៉ង់ ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល បានលើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗដើម្បីធានាបាននូវការងារចរន្ត និងការងារចាំបាច់នានា ជាពិសេស ការងារជាយុទ្ធសាស្ត្រសម្រាប់បរិការណ៍សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន និងការវិវត្តន៍នាពេលខាងមុខ។ ការងារជាអាទិភាពទាំងនោះរួមមាន៖ ទី១. ការពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន កម្ពុជាត្រូវពិនិត្យមើលកម្រិតនៃភាពធន់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលជាការងារអាទិភាពដែលក្រសួងរ៉ែនិងថាមពល ត្រូវធ្វើការសិក្សាទាំងឧត្តមានុវត្តន៍អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្ត។

ទី២. ប្រេងឥន្ធនៈ និងធ្យូងថ្មដែលជាផ្នែកមួយនៃ វត្ថុធាតុដើមសម្រាប់កម្ពុជាក្នុងផលិតថាមពលអគ្គិសនីមានការឡើងថ្លៃ។ ដូច្នេះក្រសួងត្រូវ ធ្វើការសិក្សាឱ្យច្បាស់លាស់ក្នុងការត្រៀមខ្លួនទប់ទល់នឹងការកើនឡើងថ្លៃធាតុចូលផ្សេងៗ នាពេលខាងមុខតាមនិន្នាការពិភពលោក និង ទី៣. ការទប់ស្កាត់ និងកាត់បន្ថយការលេចធ្លាយ ចំណូលជាតិ ជាពិសេសលើអាជីវកម្មរ៉ែដែល សួយសារជាបន្ទុករបស់រដ្ឋ៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


