ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ បើកការដ្ឋានសាងសង់រង្វង់មូលក្រុងប៉ោយប៉ែត
រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត បានប្រារព្ធពិធីក្រុងពាលីកសាងរង្វង់មូលក្រុងប៉ោយប៉ែតជាថ្មី នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយដាក់រូបសំណាក់ព្រះវិស្ណុដែលជារូបចាស់នាទស្សវត្សទី៩០ ជំនួសរង្វង់មូលមុនដែលបានកសាងបានមួយចំនួនធំក្នុងគម្រោងធំត្រូវវ៉ៃចោល។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ការសាងសង់រង្វង់មូលក្រុងប៉ោយប៉ែតនេះ ដោយមានការអនុញ្ញាតពីក្រសួងសាធារណៈការនិងដឹកជញ្ជូន ហើយរដ្ឋបាលក្រុងប៉ោយប៉ែតបានកសាងរៀបចំឡើងវិញដោយកសាងរូបសំណាក់ព្រៈវិស្ណុ១អង្គ ដែលមានបល័ង្គប្រវែង៣,៦ម៉ែត្រ និងមានកម្ពស់រូបសំណាកព្រះវិស្ណុ៥ម៉ែត្រ យកមកពីស្រុកសន្ទុក ខេត្តកំពង់ធំ។ ត្រូវចំណាយថវិការកសាប្រមាណ ១៩១.១១៣.៤៨ដុល្លារ ដែលជាថវិការរបស់រដ្ឋបាលក្រុងប៉ោយប៉ែតផ្ទាល់ និងចូលរួមពីក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយមិន និងសប្បុរស់ជន ដើម្បីកសាងរង្វង់មូលក្រុងប៉ោយប៉ែតជាប់ផ្លូវចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយមានសោភ័ណភាពល្អ និងទាក់ទាញភ្ញៀវជាតិអន្តរជាតិ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជា សមទ្ធិផលថ្មីលើទីតាំងចាស់ ដែលមានចម្ងាយពីព្រំដែនកម្ពុជា ថៃ ប្រវែង៣៥១ម៉ែត្រ ដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ ដែលរៀបចំសួនច្បារ និងដាំបង្គោលភ្លើងជុំវិញដែលមានសួនសម្រាប់ប្រជាពលរដ្ឋលេងកំសាន្ត។ រូបសំណាក់ព្រៈវិស្ណុកម្ពស់៥ម៉ែត្រ ដូចរូបសំណាក់នៃរង្វង់មូលចាស់កាលពីទស្សវត្សទី៩០៕
អត្ថបទ៖ អពៅ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


