Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ផ្ដល់សិទ្ធិឱ្យជនបរទេស​ដែលរស់នៅកម្ពុជា ២ ឆ្នាំ​ អាចចូលទស្សនារមណីយដ្ឋានអង្គរ​មិនគិតថ្លៃ​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតដល់ជនបរទេសទាំងអស់ដែលបានស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ អាចស្នើរសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្តងដោយមិនគិតបង់ថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកញ្ញានេះបញ្ជា់ថា ការសម្រេចបែបនេះ ដើម្បីជំរុញវិស័យទេសចរណ៍ផ្ទៃក្នុង និងលើកទឹកចិត្តដល់ជនបរទេសដែលបានស្នាក់នៅកម្ពុជាដូចជា មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញធ្វើការនៅក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលស្នាក់នៅជាមួយគ្នាផងដែរ។

សម្រាប់បែបបទនៃការស្នើរសុំចូលទស្សនានេះ​ ជនបរទេសគ្រប់រូប អាចធ្វើតាមប្រព័ន្ធអនឡាញគេហៈទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ (pass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម