ព័ត៌មានជាតិ
ការបោះតង់នៅតំបន់អេកូទេសចរណ៍ ក្នុងខេត្តបាត់ដំបង កំពុងពេញនិយម
ខេត្តបាត់ដំបងកំពុងទទួលបានការចាប់អារម្មណ៍ជាពីអ្នកទេសចរ ក្នុងដំណើរកម្សាន្តបោះតង់ស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាសម្រស់ធម្មជាតិតាមជ្រោះជ្រង ជ្រលងដងអូរ។ កញ្ញា កេសី ជានិសិ្សតរស់នៅក្នុងស្រុកសង្កែខេត្តបាត់ដំបង ក្នុងចំណោមអ្នកទេសចរណ៍ជាច្រើនទៀត ដែលបានបោះតង់សម្រាកយប់ក្នុងតំបន់អេកូទេសចរណ៍បានរៀបរាប់ឱ្យដឹងថា នាងជាមួយមិត្តភក្តិមានគ្នាទាំងអស់ចំនួន០៨នាក់ក្នុងចំណោមភ្ញៀវផ្សេងទៀតបាននាំគ្នាផ្លាស់ប្តូរបរិយាកាសពិសេសពេលរាត្រីនៅជ្រលងភ្នំនិងមានទឹកថ្លាឆ្វេងហូរគួចត្របាញ់យ៉ាងត្រជាក់ដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយនិងស្រស់ស្រាយជាទីបំផុត។ដោយក្រុមនាងបានជ្រើសរើសគោលដៅតំបន់ទឹកធ្លាក់អូរជាំឋិតក្នុងស្រុកសំឡូតខេត្តបាត់ដំបងក្នុងការដើរលេងបន្ធូរអារម្មណ៍នេះដោយសារសម្លឹងឃើញថានៅទីនេះជាតំបន់ធម្មជាតិព៌ណប៉ៃតងនៅពទ្ធជុំវិញមានឮសំឡេងសត្វស្រែកយុំទ្រហឹងអឺងកងស្នូរសំឡេងទឹកហូររងំនិងម៉្យាងទៀតវាជាការបំពេញសេចក្តីប្រាថ្នារបស់ពួកនាងដែលប៉ងតាំងពីយូរមកផងដែរ។


លោកម៉េង ជាំងអ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានបញ្ជាក់ឲ្យដឹងដែរថាតំបន់អេកូទេសចរណ៍ទឹកធ្លាក់អូរជាំមានទីតាំងឋិតនៅក្នុងភូមិអូរជាំឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបងដែលបានចាប់ផ្តើមស្វាគមន៍ទទួលភ្ញៀវឲ្យចូលលេងតាំងពីឆ្នាំ២០១៣មក ។លោកថាក្នុងស្ថានភាពដែលប្រទេសរងការប៉ះពាល់ដោយជម្ងឺឆ្លងកូវីដ១៩លើកដំបូងភ្ញៀវបានថយចុះយ៉ាងច្រើនប៉ុន្តែរយះពេលចុងក្រោយនេះភ្ញៀវទេសចរណ៍បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ឡើងវិញជាបន្តបន្ទាប់ភាគច្រើនភ្ញៀវចូលមកសម្រាកដោយបោះតង់នៅពេលយប់ដែលសហគមន៍បានរៀបចំត្រៀមទុកក្នុងនោះក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង។

លោកម៉េង.ជាំងបន្ថែមថាតំបន់ទេសចរណ៍ទឹកធ្លាក់អូរជាំមានការការពារសុវត្ថិភាពយ៉ាងល្អប្រសើរមានកម្លាំងសមាជិកសហគមន៍រួមទាំងកម្លាំងប្រជាការពារមួយចំនួនទៀតផងដែរយាមប្រចាំការដើម្បីធានាសន្តិសុខជូនដល់ភ្ញៀវដែលចូលលេងកម្សានៅទីនេះ។ខណះតំបន់នេះកាលពីមុនមានភ្ញៀវចូលលេងត្រឹមតែថ្ងៃបុណ្យទានប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្ននេះមានភ្ញៀវបែបជាលក្ខណ:គ្រួសារជាលក្ខណ:មិត្តភក្តិឬក្រុមការងារផងបាននាំគ្នាចូលលេងលំហែរកាយជារៀងរាល់ពេលមិនដែលខាន១ថ្ងៃណាឡើយ។
ចំពោះភ្ញៀវភាគច្រើនជាភ្ញៀវនៅក្នុងស្រុកមានមកពីខេត្តជាច្រើនមានដូចជា ខេត្តបាត់ដំបងភ្នំពេញខេត្តសៀមរាបប៉ៃលិននិងខេត្តបន្ទាយមានជ័យជាដើម។ ដោយក្នុងរយះពេល១០ខែចុងក្រោយក្នុងដើមឆ្នាំ២០២០នេះមានភ្ញៀវទេសចរណ៍ដែលចូលមកលេងក្នុងខេត្តបាត់ដំបងមានសរុបចំនួន៤៤៨,២១៩នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន៤១៦,០៦២នាក់និងភ្ញៀវអន្តរជាតិមានចំនួន៣២,១៥៧នាក់៕
សៅ សារិទ្ធ







-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


