Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ៖ វិស័យTVET នឹងក្លាយជាជម្រើសទីមួយសម្រាប់យុវជនកម្ពុជាទៅថ្ងៃអនាគត

បានផុស

នៅ

មន្ត្រីជានខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈ(TVET) នឹងក្លាយជាជម្រើសទីមួយសម្រាប់យុវជនយុវនារីទៅថ្ងៃអនាគត ព្រោះថាវិស័យនេះនឹងជួយឱ្យយុវជនទទួលបានជំនាញច្បាស់លាស់ ឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី បទពិសោធន៍ និងការអនុវត្តដ៏ប្រសើរក្នុងគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) នៅព្រឹកថ្ងៃទី៧ កញ្ញា នេះ នៅសណ្ឋាគារសុខាភ្នំពេញ លោក បណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វិស័យTVET នឹងក្លាយទៅជាជម្រើសទីមួយសម្រាប់យុវជនយុវនារី ក៏ដូចជាសិស្សានុសិស្ស​ទទួលបានជំនាញតាមតម្រូវការទីផ្សារ និងកាន់តែមានឱកាសទទួលបានការងារច្រើនជាងមុន ខណៈដែលកម្លាំងពលកម្មកាន់តែត្រូវការធនធានមនុស្សមានសមត្ថភាពខ្ពស់ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រយៈពេលវែង ស្របតាមការរីកចម្រើនរបស់ពិភពលោក។

លោកបានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់កាន់តែកើនឡើងគ្រប់កម្រិតជាធនធានប្រកបដោយគុណភាពខ្ពស់ដោយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត ។

លោកបានបន្តទៀតថា ខណៈដែលវិស័យ ធីវ៉េត កំពុងដោះស្រាយបញ្ហាប្រឈមនានាជាច្រើនដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាសេដ្ឋកិច្ចជាតិ កម្ពុជាក៏ត្រូវការការគាំទ្របន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់វិស័យនេះដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ជាពិសេសកម្លាំងពលកម្មជំនាញដែលអាចបំពេញតម្រូវការទាំងនៅថ្នាក់ជាតិនិងអន្តរជាតិដោយមានការប្រកួតប្រជែង និងការលើកកម្ពស់កិត្យានុភាពជាតិ។

លោកបានបន្ថែមថា «យើងតែងតែទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាដើម្បីធ្វើឲ្យវិស័យនេះមានការរីកចម្រើនទាំងគុណភាព និងបរិមាណប៉ុន្តែយើងក៏នៅតែត្រូវការការគាំទ្របន្ថែមទៀតដើម្បីធ្វើឱ្យវារឹតតែប្រសើរឡើង។ទន្ទឹមនេះយើងក៏ជួបបញ្ហាប្រឈមនឹងទស្សនៈវិជ្ជមានលើវិស័យនេះពីមជ្ឈដ្ឋានសង្គមជាច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាយើងនឹងអាចផ្លាស់ប្ដូរទស្សនៈនេះនឹងធ្វើឲ្យវិស័យនេះក្លាយទៅជាជម្រើសទីមួយសម្រាប់យុវជនយុវនារីក៏ដូចជាសិស្សានុសិស្សទទួលបានជំនាញតាមតម្រូវការទីផ្សារ និងកាន់តែមានឱកាសទទួលបានការងារច្រើនជាងមុន»។

លោក ថង សាម៉ុន អគ្គនាយករងអប់រំបណ្តុះបណ្ឋលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានសម្រសម្រួលគម្រោង​(TVETSDP)សង្ឃឹមថា បន្ទាប់ពីការអនវុត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ អស់​រយៈ​ពេលជាង៧ឆ្នាំ ហើយនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ យើងនឹងរំពឹងទុកថា នឹងទទួលបានលទ្ធផលមួយចំនួនដូចជាបង្កើនភាពងាយស្រួលនូវកម្មវិធី TVET សម្រាប់ការចូលរៀនដល់ជនក្រីក្រជាពិសេសស្ត្រី, បង្កើនគុណភាព និងភាពឆ្លើយតបនៃប្រព័ន្ធ TVET, បង្កើនការចូលរួមរបស់និយោជកក្នុងវិស័យ TVET និងពង្រឹងការគ្រប់គ្រង និងការគ្រប់គ្រងប្រព័ន្ធ TVET។

លោកបានបន្តថា គម្រោងនេះទទួលបានការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ីនៅឆ្នាំ២០១៤ ហើយគម្រោងមូលនិធិកម្ចីត្រូវបានចុះហត្ថ​លេខា នៅឆ្នាំ២០១៤ដែលចូលជាធរមាននៅដើមឆ្នាំ២០១៥ ដែលមានថវិកាសរុបចំនួនជិត៥០លានដុល្លាអាមេរិក ក្នុងនោះរដ្ឋាភិបាលកម្ពុជាមានចំនួនជាង៤លានដុល្លារនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម