ព័ត៌មានជាតិ
សម្ដេច ស ខេង ព្រមាន អាជ្ញាធរមូលដ្ឋាន មិនឱ្យឃុបឃិតដាក់សាច់ញាតិទទួលប្រាក់ឧបត្ថម្ភ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ និងព្រមានដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការបំពេញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យបានច្បាស់លាស់ ដើម្បីឱ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងសមធម៌។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មេភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវពង្រឹងការបំពេញការងារ និងកំណត់ឱ្យច្បាស់លាស់បំផុត ហើយត្រូវចៀសវាងឱ្យខាងតែបាននូវការយោគយល់ និងឃុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្តិ ឬអ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលប្រាក់ឧបត្ថម្ភនេះ។

សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះមន្រ្តីឃុំ សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ផងដែរ។
សូមបញ្ជាក់ថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលកំពុងកាន់បណ្ណសមធម៌ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ខែធ្នូ ឆ្នាំ២០២០នេះ មានគ្រួសារក្រីក្រប្រមាណជាង៧០ម៉ឺនគ្រួសារ ឬប្រជាជនប្រមាណចាង២លាន៨សែននាក់ បានបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល បានប្រកាសបន្តបើកផ្ដល់ប្រាក់ការឧបត្ថម្ភសាច់ប្រាក់ជុំទី៤ ចំនួន៣ខែបន្ថែមទៀត គឺសម្រាប់ខែមករា កុម្ភៈ និងខែមិនា ឆ្នាំ២០២១ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


