ព័ត៌មានជាតិ
ក្រសួងការងារហាមអ្នកមិនជាប់ពាក់ព័ន្ធចូលរួមតវ៉ាក្នុងករណី វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការហាមប្រាមមិនឱ្យបុគ្គលផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធចូលរួមតវ៉ាក្នុងករណីវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។ ការហាមឃាត់នេះបានធ្វើឡើងបន្ទាប់ពីវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍រហូតមកដល់ពេលនេះនៅតែមិនទាន់រកឃើញដំណោះស្រាយដោយសារភាគីនីមួយៗនៅតែប្រកាន់ជំហរតឹងរ៉ឹងរៀងៗខ្លួនដដែល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះកាលពីយប់ថ្ងៃទី១៥កញ្ញាបានឱ្យដឹងថានៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី១៨ហើយឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុលភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញរីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។

ក្រសួងបានបន្តថា ដូច្នេះភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីដើម្បីមានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ជាថ្មីម្តងទៀត ក្រសួងបានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារ នេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ ក្រសួងក៏សូមជម្រាបជូនបុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងករណីវិវាទនេះសូមកុំចូលរួមក្នុងការតវ៉ា។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សានីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២២មានអតីតបុគ្គលិកណាហ្គាវើលដ៍បចំនួន២៣៩នាក់ នៅក្នុងចំណោម៣៧៣នាក់បានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម១៣៤នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


