ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែនចេញបញ្ជាដាច់ណាត់ឱ្យបង្ក្រាបល្បែងស៊ីសងតាមមូលដ្ឋាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញានេះ បានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។

តាមរយៈសារសំឡេងជាង ២០ នាទី របស់សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះថា ល្បែងស៊ីសងមិនបានដាក់តាំងនៅលើមេឃ ឬកន្លែងផ្សេងក្រៅពីទីតាំងនៅក្នុងខេត្ត ស្រុក ភូមិ ឃុំនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហានេះមិនមានការចាំបាច់មានការអន្តរាគមថ្នាក់ជាតិនោះទេប្រសិនបើអភិបាលខេត្ត រាជធានី យកការទទួលខុសត្រូវ ដើម្បីបង្ក្រាបទៅលើទីតាំងទាំងនោះ។

ក្រុមការងាររបស់ថ្នាក់ជាតិមិនអាចទៅគ្រប់ទីកន្លែងបាននោះទេ ទោះបីជាចាត់តាំង ១០០ ក្រុមក៏មិនគ្រប់គ្រាន់ផង ប៉ុន្តែក្រុមការងារថ្នាក់ជាតិត្រូវពឹងពាក់អាស្រ័យទៅលើមន្ត្រីមូលដ្ឋាន។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អ្វីដែលនៅសេសសល់ គឺស្ថិតនៅត្រង់ថា អស់លោកព្រមធ្វើ ឬមិនធ្វើប៉ុណ្ណោះ វាគ្មានការចាំបាច់រក្សាទុកកន្លែងលេងល្បែងខុសច្បាប់ សូម្បីតែហាងកាហ្វេ ឬហាងគុយទាវខ្លះក៏មានល្បែងបង្កប់នៅទីនោះ ដែលអូសទាញឱ្យយុវជន និងមនុស្សមួយចំនួនញៀនល្បែងក្រោមហេតុផលផឹកកាហ្វេ»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំមិនស្ទាក់ស្ទើក្នុងការដកដំណែងអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងទៀតទេ ត្រូវតែម៉ឺងម៉ាត់ ត្រូវតែដាច់ខាត»៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


