ព័ត៌មានជាតិ
រាជធានីភ្នំពេញ ត្រូវបានប្រកាសថា ជាទីក្រុងអស់មីន
រសៀលថ្ងៃទី ២២ កញ្ញានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន។

លោក មាន ចាន់យ៉ាដា អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ រាជធានីភ្នំពេញកាលពី ៤៣ ឆ្នាំ មុនគឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកំទេចរាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។សង្គ្រាមឈ្លប និងចលនាឧទ្ទាម បាន បង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌ័មិន ទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេសដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃដែលបង្កឡើងដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។

លោកបន្តថា៖ ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីនចំនួន ១២៦ កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េដែលមានខណ្ឌចំនួន ៤ គឺខណ្ឌ៖ជ្រោយចង្វា, ព្រែកព្នៅ, ពោធិសែនជ័យ និងខណ្ឌសែនសុខ។អ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះគឺ គិតត្រឹមឆ្នាំ ២០២១ នៅរាជធានីភ្នំពេញមានអ្នករងគ្រោះសរុបចំនួន ២០៤ នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន ៧២ នាក់,ពិការ ៥ នាក់ និងរបួសចំនួន១ ២៧ នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៏ទីក្រុងរបស់យើង។


នាឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា៖ ការគំរាមកំហែង ដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ គឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើង និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៏របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញ ដែលត្រូវបានប្រកាសជារាជធានីអស់មីនក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺជាមូលដ្ឋានដែនដីទី ៣ បន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយដែលយើងបានដឹង។

លោកជំទាវ ក៏បានកោតសរសើរដល់វិរះយុទ្ធជន,យុទ្ធនារី ដោះមីនដែលបានលះបង់ដល់អាយុជីវិតក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៏ ព្រមទាំងប្រទេសជាមិត្តដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងការកំចាត់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់គ្រាន់មីននៅឆ្នាំ ២០២៥ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងទៀតថា៖ បើយើងមើលទៅក្រោយ ៤៣ ឆ្នាំមុន រាជធានីភ្នំពេញជាទីក្រុងខ្មោច ស្ងាត់ជ្រងុំហើយបានបន្សល់ទុកនូវស្លាកស្នាមសង្គ្រាមពិសេស គឺគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះនេះតែម្តង៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


