ព័ត៌មានជាតិ
កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កម្ពុជា និងវៀតណាម បានបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។
ការបន្តពង្រឹងកិច្ចសហប្រតិបតិ្តការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងជំនួបពិភាក្សាការងររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Nguyen HuyTang ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជានៅទីស្តីការក្រសួងការងារ។

លោកបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរជូនចំពោះលោក Nguyen HuyTang ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ហើយលោករដ្ឋមន្ត្រីរំពឹងថា ក្រោមកិច្ចការងារការទូតរបស់ឯកឧត្តម នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានលើកទឹកចិត្តដល់ធុរកិច្ចវៀតណាមឲ្យមកវិនិយោគនៅប្រទេសកម្ពុជានៅតាមគម្រោងនានាដូចជា សេវាកម្ម ធនាគារ ពិសេស កសិ-ឧស្សាហកម្ម។ ជាមួយនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញលោកបណ្ឌិត អ៉ិត សំហេង
ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

ឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រីបានទទួលយកនូវសំណើនេះថា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅចុងឆ្នាំនេះ។ លោករដ្ឋមន្ត្រី បញ្ជាក់ថា នឹងបញ្ជូនក្រុមការងារកម្រិតបច្ចេកទេសដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចែករំលែកឧត្តមានុវត្ត និងពិភាក្សាដោះស្រាយបញ្ហាប្រឈម ជាមួយក្រសួងការងារជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់រយៈពេល៥ឆ្នាំ។ អនុស្សរណៈនេះមានគោលបំណង៖
១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សាជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានាការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជាការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គមការគាំពារពលកម្មសេរីភាពខាងសមា គម សុខភាពនិងសុវត្ថិភាពការងារការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។
២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។
៣.ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។ ៤.ការផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


