Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន ​វ៉ូ​យ អញ្ជើញ​បំពាក់​ឋានន្តរសក្ដិ​កិច្ច​បច្ឆាមរណៈ​ដល់​វីរៈ​កងទ័ព​២នាក់ ដែល​សង្គ្រោះ​ក្មេង​បណ្តាល​ឲ្យ​ទឹក​គួច​ស្លាប់

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ បំពាក់​ឋានន្តរសក្ដិ​កិច្ច​ប​ច្ឆា​មរណៈ​ដល់​វរកងទ័ព​ចំនួន​២​នាក់​ ដែល​បាន​សង្គ្រោះ​ក្មេងប្រុស​២​នាក់​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​ ហើយ​បែរ​ជា​ត្រូវបាន​បាត់បង់​ជីវិត​យោធិន​ទាំង​នាក់​វិញ​នោះ​។ ​នា​សៀ​ល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២២ លោកឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ ៤២ បាន​អញ្ជើញ​បំពាក់​ឋានន្តរសក្តិ​កិច្ច​ប​ច្ឆា​មរណៈ​ជូន​វីរៈ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ និង ប្រជាជន​នៅក្នុង​មូល​ដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះដែរ លោក​ប៉ែន​ វ៉ូ​យ​ បាន​មាន​ប្រសា​ស​ន៍ថា ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានសម្រេច​ឲ្យ​អគ្គបញ្ជាការ​ដំឡើង​ឋានន្តរសក្តិ​ថ្នាក់ អនុសេនីយ៍ឯក ជា​កិ​ច្ចប​ច្ឆា​មរណៈ​ជូន​វីរៈ​កងទ័ព​ទាំង ២ នាក់ ក្នុងនោះ​មាន​:

១/​អនុសេនីយ៍ឯក ឈន ស៊ី​ដេ​ត អាយុ ៣៩ ឆ្នាំ សព​បាន​ប្រារព្ធ​ធ្វើបុណ្យ​នៅ​ភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

២/ អនុសេនីយ៍ឯក វ៉ាន់ ថុល អាយុ ២៣ ឆ្នាំ សព​បាន​ប្រារព្ធ​ធ្វើបុណ្យ​នៅ​ភូមិ​ដី​បាក់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ឆ្លៀត​នៅក្នុង​ឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន​វ៉ូ​យ​មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ ៤២ ក៏បាន​ពាំនាំ​នូវ​ការចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំង នាយ ពលទាហាន ទាំងអស់​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ជូន​ចំពោះ​គ្រួសារ​សព​វីរៈ​យុទ្ធជន​ទាំង ២ ។ ទោះជា​រូបលោក​ទាំង ២ លាចាក​លោក​ទៅហើយ​ក្តី យើងទាំងអស់គ្នា​នៅតែ​ចងចាំ​នូវ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន និង ស្នាដៃ​ជាច្រើន​ដែល​មិនអាច​បំភ្លេច​បានឡើយ។

សូមជម្រាបថា ចំពោះ​អំណោយ​សប្បុរសជន​ដែល​បាន​ចូលរួម​ដល់​ក្រុមគ្រួសារ​សព​យោធិន​ទាំង​២​រូប​ទឹកប្រាក់​៣៧៨០០០០​រៀល​ក្នុង​១​សព​ទទួល​បាន​ថវិការ​១៨៩០០០០​រៀល​នា​ព្រឹក​ថ្ងៃ​ទី​០៣​ខែតុលា​ឆ្នាំ​២០២២​រួមមាន​ថវិកា​របស់លោក​ឧក​ញ៉ា​ឃុន​ទី​ និង ​លោ​ឧ​ញ៉ា​ឃុន​ សេង​ផេង ​ជូន​ដល់​សព​ទាំង​ចំនួន​2000$​ក្នុង​១​សព​ទទួលបាន​1000$​បូករួម​ថវិកា​អ្នក​នៅ​អាមេរិក​120$​ផងដែរ​។

បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី​នាក់​វង្ស​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៤២​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​ ខែតុលា ឆ្នាំ​២០២២​នេះ​ថា នៅ​ក្នុង​កម្មវិធី​បុណ្យសព​យោធិន​ទាំង​២​នាក់​ គឺ​ប្រារ​ព្ធ​ធ្វើ​រហូតដល់​បញ្ចប់​នៅ​ថ្ងៃទី​០៧​ខែតុលា​ឆ្នាំ​២០២២​ខាងមុខនេះ៕

ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម