Connect with us

ព័ត៌មានជាតិ

ខែកញ្ញានេះ CDC អនុម័តគម្រោងវិនិយោគចំនួន​២១ មានទុនវិនិយោគជាង១៣០លានដុល្លារ

បានផុស

នៅ

នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) មានគម្រោងវិនិយោគចំនួន២១ក្រុមហ៊ុន មានទុនវិនិយោគជាង១៣០លានដុល្លារអាមេរិក ដោយបង្កើតការងារជូនដល់ប្រជាពលរដ្ឋចំនួន៣៤៨៣៤កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនគម្រោងវិនិយោគនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹង៣ខែចុងក្រោយនេះ ក្នុងនោះក្នុងខែសីហា ឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧គម្រោងដែលមានទុនវិនិយោគចំនួន២០៣,១លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១១៩៧នាក់។ ខែកក្កដា ឆ្នាំ២០២២ CDC បាន​អនុម័តគម្រោងវិនិយោគចំនួន៨គម្រោង ដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៧៩១៧នាក់ប៉ុណ្ណោះ ខណៈខែមិថុនា ឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៥គម្រោង ដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៧០នាក់ ។

ក្នុងចំណោមចំនួន២១ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំសម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងពូកគ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រកាត់ដេរនិងសម្លៀកបំពាក់ ផលិតស្បែកជើងជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម