Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌី​ន​ ណែនាំ​ដល់​ពលរដ្ឋ​ កុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពេក​ ទៅលើ​វីរុស​កូ​វីដ​-១៩ បម្លែ​ង​ថ្មី

បានផុស

នៅ

ខណៈ​ពេល​ដែល​មាន​ករ​ណី​វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី​កំពុង​ឆ្លង​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​នោះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​ភ័យ​ព្រួយ​ខ្លាំង​ពេក​ ចំពោះ​ជំងឺ​កូ​វីដ​១៩​ប​ម្លែ​ង​ថ្មី​នេះ​ ព្រោះថា​ទោះបីជា​វា​ភាព​លឿន ​ក្នុង​ការ​ចម្លង​ជាង​មុន​តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ដែលថា​ វា​មាន​ភាព​ធ្ងន់ធ្ងរ​បន្ថែម​លើ​ស្ថានភាព​គ្លីនិក​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបាន​ចេញ​មក​ពន្យល់​អំពី វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី​នៅ​ថ្ងៃទី​៣១​ធ្នូ​នេះ​ថា​«​ដោយសារ​ការព្រួយបារម្ភ និង​មាន​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​វត្តមាន​នៃ​វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី លោកជំទាវសូម​ចូលរួម​ចែករំលែក​នូវ​ព័ត៌មាន​ សម្រាប់​ការ​យល់ដឹងជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ជា​ទុន​ក្នុង​ការ​យល់ដឹង និង​បង្កើន​ការយកចិត្តទុកដាក់រ​បស់​បុគ្គល​ម្នាក់ៗ ក្នុង​កិច្ចការពារ​ការចម្លង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ ទោះជា​វីរុស​កូ​វីដ​-១៩​នេះ មានការ​បម្លែង​ទៅជា​ទម្រង់​បែបណាក៏ដោយ​»​។

លោកជំទាវ​បាន​ឲ្យ​ដឹង​ថា ​ចក្រភព​អង់គ្លេស​បាន​រក​ឃើញ​វីរុស​កូ​វីដ​១៩​បម្លែង​ថ្មី​នៅ​ថ្ងៃទី​១៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​ និង​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ដោយ​លើកឡើងថា​ វា​មាន​ភាព​ឆ្លង​លឿន​ជាង​វីរុស​ ដែល​កំពុងតែ​ចរាចរ​បច្ចុប្បន្ន​ក្នុង​កម្រិត​ឆ្លង​ប្រហែលជា​០.៤​បន្ថែម​លើ​ស​ន្ទ​ស្សន៍​នៃ​ការឆ្លង​ដែលមាន​បច្ចុប្បន្ន​។ លោកជំទាវ​បាន​បន្ត​ទៀតថា​ មកទល់ពេលនេះ ​ចាប់តាំងពី​មានការ​ផ្ទុះឡើង​វីរុស​កូ​វីដ​១៩​ គឺមាន​កា​រប​ម្លែ​ង​វីរុស​កូ​វីដ​១៩​ខុសគ្នា​ចំនួន ២៩​ស្ថានភាព​នុយក្លេអូទីត​របស់​វីរុស​ដែល​ចេញ​មកពី​ប្រភព​ដើម​នៅ​វូ​ហាន​ ដែល​គេ​បាន​ប៉ាន់ប្រមាណ​ថា​ មានការ​បម្លែង​នៃ​វីរុស​នេះ ​ប្រហែល​មួយ​ទៅ​ពីរ​បែប​ក្នុង​មួយ​ខែ​ហើយ​ការ​បម្លែង​នៃ​វីរុស​ជាទូទៅ​គេ​តែង​សង្កេតឃើញ​មាន​លើ​មនុស្ស​ផ្សេងៗ​ទៀត​ដែរ​គ្រាន់តែ​ថា ​កា​រប​ម្លែ​ង​របស់​វីរុស​កូ​វីដ​១៩ នេះ​ហាក់ដូច​ជា​មាន​ភាព​លឿន​តែ​មិន​ទាន់មាន​ការ​បញ្ជា​ក់ណា​មួយ​ដែល​ថា​ វា​មាន​ភាព​ធ្ងន់ធ្ងរ​បន្ថែម​លើ​ស្ថានភាព​គ្លីនិក​នោះ​ឡើយ​។

លោកជំទាវ​បាន​ពន្យល់​ទៀត​ថា ​លទ្ធផល​សិក្សា​បឋម​នៅ​អង់គ្លេស​បង្ហាញ​ថា ​ប្រភេទ​វ៉ា​រ្យ៉​ង់​ថ្មី​នៃ​វីរុស​នេះ​អាច​ឆ្លង​បាន​ច្រើនជាង​វ៉ា​រ្យ​ង់​ ដែល​មាន​ចរាចរ​ពីមុន​ហើយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ មិន​ទាន់មាន​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ភាព​ធ្ងន់ធ្ងរ​ជាមួយ​វីរុស​នេះ​នៅឡើយ​ទេ​។​ ការសិក្សា​ស្រាវជ្រាវ​អង្កេត​កំពុង​បន្ត​ធ្វើ​នៅ​ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​សម្រាប់​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ភាព​ធ្ងន់​ធ្ងន់​នៃ​គ្លីនិក​ការឆ្លង​ការផ្លាស់ប្ដូរ​អង់ទីគ័រ​និង​ផល​ប៉ះពាល់​ ដែល​អាច​នឹង​កើតមាន​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង ​និង​ការ​តាមដាន​ករណី​ឆ្លង​ឡើងវិញ​ ផង​ដែរ​។​

លោកជំទាវបាន​បន្ថែម​ទៀត​ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​បញ្ជាក់​ផង​ដែរ​ថា ​ការផ្លាស់ប្ដូរ​នៃ​ប្រភេទ​វីរុស​លើ​វ៉ា​រ្យ៉​ង់​នេះ ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​តេស្ត​រោគវិនិច្ឆ័យ​ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ហើយ​លទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​នៅតែ​អាច​ធ្វើ​បន្ត​ទៀត​។​ តែ​តម្រូវ​ឲ្យ​មាន​វត្ថុ​សំណាក​បន្ថែម​ទៀត​ សម្រាប់​ការ​ធ្វើ​វិភាគ​រក​ប្រភេទ​នៃ​កា​រប​ម្លែ​ង​នេះ​ នៅ​កម្ពុជា​ដោយសារ​បច្ចុប្បន្ន​យើង​មិនទាន់​អាច​ដឹង​បាន​នូវ​វត្តមាន​នៃ​វីរុស​នេះ ​ដែរឬទេ​ដោយសារ​ខ្វះ​ទិន្នន័យ​សម្រាប់​ធ្វើ​វិភាគ​ការ​។

​លោកជំទាវ ឱ​ វណ្ណឌី​ន​ បាន​អំពាវនាវ​ថា​«​នៅពេល​នេះហើយ​អ្វីដែល​សំខាន់បំផុត​នោះ​ ទោះបីជា​វីរុស​១៩​នេះ​ មានលទ្ធភាព​ប​ម្លែ​ង​ជា​ច្រើនបែប​ក៏ដោយ​ វិធានការ​សុខភាព​សាធារណៈ​សុខភាព​សំខាន់​នៅតែ​ជា​វិធានការ​ចម្បង​បំផុត​ សម្រាប់​បុគ្គល​គ្រប់រូប ​ដែល​មិន​ត្រូវ​ប្រហែស​នោះ​ឡើយ​ដោយ​ត្រូវតែ​វាងវៃ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នឹង​ត្រៀម​ជានិច្ច​ ក្នុង​ការ​ឆ្លើយតប​និង​ជាពិសេស​ទៀត​នោះ​ គឺ​នៅ​ពេល​ដែល​យើង​កំពុង​រង់ចាំ​មើល​លទ្ធផល​និង​នៃ​ការ​មកដល់​នៃ​វ៉ាក់សាំង​កូ​វីដ​១៩»​។ លោកជំទាវបាន​បញ្ជាក់ថា​ ជាងនេះទៀត ​ត្រូវ​អនុវត្ត​នូវ​វិធានការណ៍ ៣ ការពារ និង ៣​កុំ រួមមាន​ពាក់​ម៉ាស លាងដៃ​ឲ្យ​បាន​ញឹកញាប់​និង​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​ឲ្យ​បាន​គ្រប់គ្នា និង​នៅ​គ្រប់​ទីកន្លែង​។ ចំពោះ​៣​កុំ​វិញ ​រួមមាន ​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ កុំ​ទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​ និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់​ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួប​គ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​-១៩ កុំ​ចេញ​ក្រៅ​ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ហៅ​ទៅ​លេខ ១១៥​។

លោកជំទាវ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​ចូលរួម​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រសិនបើ​មាន​ជន​ចំណូល​ថ្មី​មកពី​ក្រៅ​ប្រទេស​មក​ស្នាក់នៅ​ក្នុង​ភូមិ​ឬ​ផ្ទះ​របស់​ខ្លួន​ហើយ​រួមចំណែក​មើល​ការខុសត្រូវ​ថែទាំ​សុខភាព​គ្រួសារ​ខ្លួន​ឲ្យ​បាន​ល្អ​ចេះ​ជួយ​រំលឹក​គ្នា​អំពី​វិធានការ​ការពារ​ខ្លួន​បណ្ដោយ​ឆ្លង​ជំងឺ​ផ្ដាសាយ​សាហាវ​នេះ​ ទើប​យើង​កាត់ផ្ដាច់​បាន​នូវ​ខ្សែចម្លង​ចូល​ក្នុង​សហគមន៍​ និង​មានការ​រស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី​ប្រកប​របរ​រកស៊ី​ធម្មតា​។​

លោកជំទាវ​បាន​រំលឹក​ថា​«​ការ​ប្រហែស​ខ្លួន​ដោយ​មើលស្រាល​លើ​លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​កូ​វីដ​១៩​ គឺជា​ការ​មើលងាយ​ខ្លួនឯង​ដោយ​ទុក​ឲ្យ​វីរុស​កូ​វីដ​១៩​ សប្បាយចិត្ត​អាច​ធ្វើ​ដោយ​សេរី​មក​លើ​ខ្លួនឯង​ធ្វើ​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​និង​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ឬ​អាច​បាត់បង់​ជីវិត​បាន​ប្រសិនបើ​នៅតែ​ប្រហែល​ខ្លួន​មើលស្រាល​លើ​លទ្ធភាព​នៃ​ការបង្ក​ជា​ជំងឺ​កូ​វីដ​១៩ នេះ​»​។

លោកជំទាវ​បាន​ឲ្យ​ដឹង​ថា​«​សូម​បងប្អូន​សាធារណជន​ចងចាំ​ថា ​ទោះបីជា​ឬ​សគល់​នៃ​វីរុស​កូ​វីដ​១៩​នេះ​ចេះ​មានការ​ប​ម្លែ​ង​ទៅ​ជា​បែប​ថ្មី​ក៏ដោយ​ដែល​ មើល​ទៅ​ហាក់ដូច​ជាមាន​ហានិភ័យ​នៃ​ការ​ចម្លង​ខ្លះ​ពិតមែន ​ក៏ប៉ុន្តែ​ប្រសិនបើ​បុគ្គល​គ្រប់រូប​អនុវត្ត​បាន​យ៉ាង​ត្រឹមត្រូវ​នូវ​វិធានការ​សុខភាព​សាធារណៈ​នោះ​លោកអ្នក​នឹង​ចូលរួម​កា​ត់​បន្ថយ​បាន​ស៊ី​អតិបរមា​នៅ​ការ​ចម្លង​ព្រោះ​នេះ​ជាមិនខាន​ឡើយ​»៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អ្នកនាំពាក្យ​នគរបាល អំពាវនាវ​ឲ្យ​ជន​រងគ្រោះ សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ករណី​ទទួលរង​អំពើ​ហិង្សា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម