ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ៩ តុលានេះ ជន់លិចយ៉ាងខ្លាំង ប៉ះពាល់ស្រូវជាង ៣ ម៉ឺនហិកតា
ទឹកជំនន់ ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នេះ ជន់លិចយ៉ាងខ្លាំង ស្ទើរ ៩ ក្រុង-ស្រុក។

ចំពោះផលប៉ះពាល់ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង ទឹកធ្លាក់មកពីប្រទេសថៃនេះ បង្កឲ្យមានមនុស្សស្លាប់ដល់ទៅចំនួន ១៤ នាក់ ផ្ទះប្រជាពលរដ្ឋលិចលង់ ៩,២១៨ ខ្នង មនុស្សរាយ ៤០,៦៣៧ នាក់ ផលដំណាំស្រូវជាង ៣៥,០០០ ហិកតា។ ក្នុងនោះ វត្តចំនួន ៤៣ វត្ត សាលារៀនសរុប ៩១ សាលា និងធ្វើឲ្យប៉ះពាល់ដល់សិស្សសាលា ២១,២៨៩ នាក់ ស្រី ១០,៤៩៤ នាក់ ប៉ះពាល់ដល់មណ្ឌលសុខភាព ៣ កន្លែង ប៉ះពាល់ផ្លូវគ្រប់ប្រភេទ ចំនួនសរុប ២៤,២៥០ ម៉ែត្រផងដែរ។

បន្ថែមពីនោះ ផលប៉ះពាល់ខាងលើ កងកម្លាំងទាំង ៣ ស្ថាប័ន បានតាមដានជាប់ជាប្រចាំ នេះបើតាមការអះអាងរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធ។

លោក អ៊ុំ រាត្រី បានថ្លែងក្នុងពេលជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទួលសុវត្ថិភាពថា ការចុះពិនិត្យស្ថានភាពស្រូវ និងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាសាលប្រជុំ ខ សាលាខេត្ត កាលពីរសៀលថ្ងៃទី ៩ តុលានេះឃើញថា ទឹកជំនន់ និងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ស្រកនៅខាងលើ ហើយស្រុងមកខាងក្រោមនោះ បានបន្តមកប្រមូលផ្តុំនៅស្ទឹងក្រុងសិរីសោភ័ណ ក្រុងសិរីសោភ័ណ ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី ស្ទឹងក្រឡាញ់ ស្រុកព្រះនេត្រព្រះ ហើយទឹកបានស្រកចុះតិចតួចប៉ុណ្ណោះ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ មន្ត្រីជាន់ខ្ពស់ លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត អង្គភាពទាំង ៣ ស្ថាប័ន មានកម្លាំងទាហាន កម្លាំងនគរបាល កងកម្លាំងអាវុធហត្ថ មន្ត្រីអាជ្ញាធរ ប្រជាការពារ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា មន្ត្រីជំនាញនិយាយថា ទឹកនឹងស្រកទៅវិញប្រហែលដាច់ខែតុលានេះ សូមប្រជាពលរដ្ឋកុំបារម្ភ៕
អត្ថបទ ៖ វ៉ាន់ ណាង








-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


