ព័ត៌មានជាតិ
ប្រតិបត្តិការក្តៅគគុក ០៣ ថ្ងៃ ស្វា ១៦ ក្បាល ត្រូវបានចាប់ចេញពីឧទ្យានអង្គរ គ្មានស្វាណាងាប់ទេ
អាជ្ញាធរអប្សរាបានចេញមកបំភ្លឺ ជុំវិញយុទ្ធនាការចាប់ស្វាកាចៗចេញពីឧទ្យានអង្គរដែលបង្កការប៉ះពាល់ដល់ភ្ញៀវទេសចរ និងច្រានចោលការចោទប្រកាន់បណ្តាលឲ្យស្វាស្លាប់ ពីអ្នកប្រើប្រាស់បណ្តាញសង្គម។

ក្នុងប្រតិបត្តិការចាប់ស្វាកាចៗចេញពីឧទ្យានអង្គរកាលពីថ្ងៃ ២៨ ធ្នូ ២០២០ អាជ្ញាធរឲ្យដឹងថា ចាប់ស្វាកាចបានតែ១៦ ក្បាលប៉ុណ្ណោះ រីឯសត្វស្វាស្លូតដទៃទៀតនៅជុំវិញបរិវេណប្រាសាទបាយ័ន ពុំមានការចាប់យកចេញទេ។ ក្នុងនោះក៏ពុំបណ្តាលឲ្យស្វាពីរក្បាលងាប់ ដូចការបង្ហោះក្នុងហ្វេសបុកនោះដែរ។
អាជ្ញាធរដែលចេញប្រតិបត្តិការចាប់ស្វានេះ មានការចូលរួមពីរដ្ឋបាលព្រៃឈើដែលជាក្រុមជំនាញ ដើម្បីកំណត់អត្តសញ្ញាណសត្វស្វាកាចណា ដែលត្រូវចាប់ចេញពីឧទ្យានអង្គរ យកទៅព្រលែងរស់នៅតាមបែបធម្មជាតិ។
អាជ្ញាធរលើកឡើងពីបច្ចេកទេសចាប់ស្វាកាចទាំងនោះ ដោយការប្រើប្រាស់កាំភ្លើងបាញ់ដាក់ថ្នាំសណ្តំ មិនបង្កហានិភ័យឲ្យស្វាទាំងនោះងាប់ ដូចអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបង្ហោះនោះឡើយ។
អាជ្ញាធរក៏ស្នើអ្នកប្រើប្រាស់បណ្តាញសង្គម កុំបង្ហោះនិងចែកចាយព័ត៌មានមិនពិតដែលនាំឲ្យប៉ះពាល់ដល់ការអនុវត្តការងារ ឬចេតនាវាយប្រហារមមន្រ្តីមានសមត្ថកិច្ចដើម្បីប្រយោជន៍ផ្ទាល់ខ្ួន ដោយងាកមកការពារអ្វីជាតម្លៃនៃអត្តសញ្ញាណជាតិ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


