ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាថ្មី
ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាថ្មី ដើម្បីស្របទៅនឹងទស្សនៈបេសកកម្ម យុទ្ធសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។

ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាថ្មី បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យ ដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។ បណ្ឌិត អ៉ិន ចាន់នី បានបន្តថា ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិក ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា ចំណែកពណ៌នៃស្លាកសញ្ញាថ្មីនេះ មានបីពណ៌រួមមានពណ៌ស ពណ៌មាស និងពណ៌ខៀវទឹកប៊ិក។ ក្នុងនោះពណ៌ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)ពណ៌ មាស៖ គុណតម្លៃ និងគុណភាពនិង ពណ៌ ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។


បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា«ពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាពហើយស្លាកសញ្ញាថ្មីនេះ នឹងរៀបចំដាក់ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ»។

បណ្ឌិត អ៉ិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា« យើងមានសេចក្តីរីករាយ ដែលបានរួមចំណែកកសាងនូវប្រយោជន៍សម្រាប់ជាតិប្រកប ដោយកតញ្ញូ និងកតវេទី។ នេះជាស្នាដៃបានកើតឡើងពីធនធានមនុស្ស ដែលជាកម្មករនិយោជិតជនជាតិខ្មែរ និងមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលជាពិសេស ធនាគារជាតិនៃកម្ពុជា អតិថិជន និងសាធារណជន ដែលបានកសាងសមិទ្ធផលជាប្រយោជន៍យ៉ាងច្រើនជាបន្តបន្ទាប់»។

គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៦,១០ ទ្រីលានរៀល (ឬ ៦,៣៧ ប៊ីលានដុល្លារអាមេរិក) សមតុល្យ ឥណទានសរុបចំនួន ១៦,៩៩ ទ្រីលានរៀល (ឬ ៤,១៤ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៨,៥៦ ទ្រីលានរៀល (ឬ ៤,៥៣ ប៊ីលានដុល្លារអាមេរិក) និងចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជា ១,៦២លាននាក់ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០៕
អត្ថបទពាណិជ្ជកម្ម
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


