ព័ត៌មានជាតិ
ថ្ងៃឆ្លងឆ្នាំសកល ទេសចរខេត្ដព្រះសីហនុមានជាង ៣ ម៉ឺននាក់
កំណើនភ្ញៀវទេសចរសម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃឆ្លងឆ្នាំសកល២០២០ឈានចូលឆ្នាំ២០២១នេះ មានចំនួនច្រើនលើសលុបគួរឲ្យកត់សម្គាល់។



បើតាមការសង្កេតមើលឃើញថា នៅតាមដងផ្លូវសាធារណៈជាច្រើន ត្រូវបានកកស្ទះចរាចរណ៍ជាអន្លើៗ រីឯនៅតាមទីប្រជុំជនផ្សារឬតាមតំបន់កម្សាន្តផ្សេងៗកន្លែងណាក៏ដូចកន្លែងណាដែរ សុទ្ធសឹងមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជាពិសេស គឺតំបន់ឆ្នេរអូរឈើទាលតែម្តង។ដោយឡែកសម្រាប់នៅតាមសណ្ឋាគារទាំងដីគោកនិងដីកោះវិញ គឺមានភ្ញៀវទេសចរស្នាក់នៅ ពេញៗ។




យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានចូលមកលេងកម្សាន្តនាឱកាសឆ្លងឆ្នាំសកលនាពេលនេះ មានចំនួនប្រមាណ៣៦,៨៤៨នាក់ ក្នុងរយៈពេល តែមួយថ្ងៃកើនឡើង២៣,៧៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ក្នុង នោះភ្ញៀវជាតិ៣៥,២៧៨ កើនឡើង៥៦,៧៩ភាគរយ។ ទន្ទឹមនឹងចំនួនភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ នេះដែរ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរ ទេសចរណ៍ ខេត្តព្រះសីហនុ ក៏បានបញ្ជាក់បន្ថែមផងដែរថា មន្ទីរបានចុះផ្សព្វផ្សាយខិត្តប័ណ្ណទៅដល់បងប្អូន អាជីវករលក់ដូរ នៅតាមអាហារដ្ឋានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ កុំឲ្យមានការឡើងថ្លៃ តាមការណែនាំរបស់អាជ្ញាធរខេត្តក៏ដូចជាក្រសួងទេសចរណ៍ ហើយសម្រាប់ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០២០-២០២១នេះ គឺអាជ្ញាធរមិនមានការរៀបចំការប្រគំតន្ត្រីការតាំងពិព័រណ៍និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនោះទេ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ១៩ហើយ បងប្អូនដែលបានអញ្ជើញមកលេងនាឱកាសនេះ សូមមានការប្រុងប្រយ័ត្ន ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវរក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយ នឹង អាល់កុលជែល និងទឹកសម្លាប់មេរោគផ្សេងៗ ដើម្បីយើងចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ ភ្ញៀវទេសចរជាង៥ម៉ឺននាក់ សម្រុកទៅលេងខេត្ត កែប នៅថ្ងៃឆ្លងឆ្នាំ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៥ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


