Connect with us

សេដ្ឋកិច្ច

​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ បាន​ជាង​ ១៨ ​លានដុល្លារ ​នៅ​ក្នុងឆមាសទី១​​

បានផុស

នៅ

កម្ពុជា​រក​ចំណូល​បាន​ជាង ១៨ ​លាន​ដុល្លារ ​(១៨៤៧២៤៦៩) ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ​​នៅ​ក្នុង​រយៈពេល ៦ ខែ ​២០២៦ ​ធ្លាក់​ចុះ​ជិត​ ៣០% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ​នៅ​ឆ្នាំ ២០២៥​។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​គ្រឹះ​ស្ថាន​អង្គរ​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធទី ​០១ កក្កដា​ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយ​ការណ៍​របស់​គ្រឹះ​ស្ថាន​អង្គរ​បង្ហាញ​ថា ​គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែ​មិថុនា​ ២០២៦ ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ចំនួន ៣៨៧ ៧៧២ ​នាក់ ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ​ ធ្លាក់ចុះ ៣១,៦៩%​។

​លោក ខៀវ ធី​ ប្រធាន​សមាគមមគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប មានប្រសាសន៍​ថា​ ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ​ និង​ការបារម្ភពីការឆបោកអនឡាញ ព្រមទាំងស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ក្នុង​ខេត្ត​សៀម​រាប​ធ្លាក់​ចុះ​។ ​

​យោងតាមគ្រឹះស្ថានអង្គរ ​នៅឆ្នាំ ​២០២៥ កម្ពុជា​រកចំណូលបានជិត​ ៤៥ លានដុល្លារ ​ពីការលក់​សបុត្រ​ចូល​ទស្សនារមណីយដ្ឋានអង្គរ ​ធ្លាក់ចុះ ​៦,៥១% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម