ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្នើសុំឲ្យកម្លាំងនគរបាលទាំងអស់ធ្វើការថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាត ចំពោះសេចក្ដីថ្លែងការណ៍របស់មេក្រុមឧទ្ទាម
រតនគិរី ៖ ការស្នើសុំនេះ លោកនាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រីអ៊ុង សុភាព អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ត្រូវបានឲ្យចូលនិវត្តន៍ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងគណៈប្រតិភូ នៃអគ្គស្នងការនគរបាលជាតិ ព្រមទាំង លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិការ នៃអង្គពិធីផងដែរ។

ថ្លែងក្នុងឱកាសនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី និងបានជំរុញឲ្យលោកស្នងការនគរបាលខេត្ត ដែលទើបតែងតាំងថ្មី ត្រូវពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំថែមទៀត ជាពិសេសត្រូវដឹងអំពីសុខទុក្ខ និងការលំបាករបស់មន្ត្រីនគរបាលគ្រប់ផ្នែកក្រោមឱវាទ។
ត្រូវគោរពវិន័យ របៀបធ្វើការ និងក្រមសីលធម៌ជាកងកម្លាំង ដែលជាសេនាធិការដ៏រឹងមាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលការណ៍ច្បាប់ លិខិតបទដ្ឋាន និងបទបញ្ជាចង្អុលណែនាំរបស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ប្រសាសន៍សំណេះសំណាលនាឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ដែលបានរួមគ្នាធ្វើការកសាង និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញ លោកស្នងការ ក៏ដូចជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវយកចិត្តទុកដាក់លើសកម្មភាពជាក់ស្តែង គឺសំខាន់ផ្តោតទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ធានាឲ្យបានសុវត្ថិភាព សន្តិភាព សន្តិសុខផ្ទៃក្នុង ជាពិសេសទប់ស្កាត់ឲ្យបានការវិលត្រឡប់មកវិញ នូវបដិវត្តន៍ពណ៌ និងទប់ស្កាត់ការប្រឆាំងនានា ដែលយកទឹកដីកម្ពុជា ធ្វើជាជម្រក ឬ ធ្វើជាទីតាំងដើម្បីប្រឆាំងប្រទេសជិតខាង ព្រមទាំងការកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ រួមទាំងការកាត់បន្ថយឥទ្ធិពល រីករាលដាលករណីគ្រឿងញៀន ព្រមទាំងការងារផ្សេងៗទៀតដូចជា ការទប់ស្កាត់បញ្ហាក្មេងទំនើង និងការជួញដូរផ្លូវភេទ ស្ត្រី និងកុមារ។
ជាមួយគ្នានោះ ការពង្រឹងច្បាប់ចរាចរណ៍ គឺត្រូវផ្តោតទៅលើការអប់រំ បណ្តុះបណ្តាលមន្ត្រី ការកែប្រែឥរិយាបថ នៃការធ្វើការងាររបស់មន្ត្រី ក្រមសីលធម៌របស់មន្ត្រី និងជំរុញយ៉ាងតឹងរ៉ឹងបំផុតក្នុងការអនុវត្តន៍ អនុក្រិតថ្មីស្តីពីការវិន័យអន្តរការណ៍បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។

ទាក់ទងនឹងសភាពការណ៍បច្ចុប្បន្នលោកអគ្គស្នងការ បានស្នើឲ្យកម្លាំងនគរបាលទាំងអស់ ធ្វើការថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕
ដោយ ៖ វុទ្ធឦសាន




-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


