ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសង ចំនួន៣ទីតាំង ក្នុងទឹកដីក្រុងបាវិត
ស្វាយរៀង ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ម៉ែន អេង អភិបាលរងខេត្ត បានបន្តដឹកនាំកម្លាំងចម្រុះចុះធ្វើការត្រួតពិនិត្យទីតាំងល្បែងស៊ីសង ចំនួន៣ទីតាំង ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ហើយក៏មានការចូលរួមពីលោក វណ្ណ សុមុន្នី និងលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកដែរពាក់ព័ន្ធច្រើនទៀត។

ចំពោះនៅក្នុងកិច្ចការចុះបង្ក្រាបនេះបានចុះដល់ទីតាំងចំនួន៣គឺ -ទីតាំងទី១ នៅផ្ទះលោក ប្លង់ សាលី ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រោយត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងស៊ីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើ កុំអោយមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងដែរខុសច្បាប់។

-ទីតាំងទី២ នៅផ្ទះលោក កែវ សុខា ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ពុំឃើញមានការលេងល្បែងនោះទេ ក្រុមការងារក៏បានណែនាំកុំអោយបើកលេងល្បែងបន្តទៀត ហើយក៏បានធ្វើការណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងអោយលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។

-ទីតាំងទី៣ គឺឈ្មោះ ប្រាក់ យ៉េន ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងស៊ីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុត៕
ដោយ ៖ ភក្ដី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


