ព័ត៌មានជាតិ
បញ្ចប់ជួសជុលព្រះវិហារបុរាណអាយុ ១៣២ ឆ្នាំ រក្សាបានទម្រង់ដូចដើម
ព្រះវិហារបុរាណវត្តសំរោងក្នុងនៅខេត្តបាត់ដំបង ដែលមានអាយុកាលប្រហែល ១៣២ឆ្នាំ ត្រូវបានមន្ត្រីជំនាញនាយដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ធ្វើការជួសជុលឲ្យមានភាពរឹងមាំ និងមានសោភណភាពដូចដើមឡើងវិញ។

ព្រះវិហារបុរាណដែលមានអាយុកាលប្រមាណ ១៣២ឆ្នាំ ត្រូវបានមន្ត្រីជំនាញនាយដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណអគ្គនាយកបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តបាត់ដំបង ជួសជុលពង្រឹងនូវគ្រឿងបង្គំព្រះវិហារដែលមានស្ថានភាពទ្រុឌទ្រោម ពុកផុយ ខូចខាត ឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ ប្រើប្រាស់សម្ភារៈដូចដើម ព្រមទាំងរក្សាបាននូវតម្លៃជាប្រវត្តិសាស្ត្ររបស់ព្រះវិហារ។ ការងារជួសជុលនេះត្រូវបានអនុវត្តឡើងចាប់ពីដើមខែឧសភា ឆ្នាំ២០២២ និងបានបញ្ចប់ទាំងស្រុងនៅខែតុលា ឆ្នាំ២០២២នេះ។

ព្រះវិហារនេះ មានទំហំទទឹង ១៥ម៉ែត្រ បណ្ដោយ ២១ម៉ែត្រ និងកម្ពស់ ១៣,៥ម៉ែត្រ។ សសរផ្នែកខាងក្នុង និងគ្រឿងបង្គំដំបូលធ្វើពីឈើ ជញ្ជាំងធ្វើឥដ្ឋបូកបាយអរ។ ក្នុងនោះនៅឆ្នាំ១៩៧៥-១៩៧៩ ខ្មែរក្រហមបានយកព្រះវិហារនេះ ធ្វើជាគុកសម្រាប់ដាក់អ្នកទោស ដែលអ្នកទោសភាគច្រើនជាស្រ្តី៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


