Connect with us

ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកក្រោមស្ពានដោយម៉ូតូសង្កត់ពីលើ

បានផុស

នៅ

បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកក្រោមស្ពាន ដោយត្រូវម៉ូតូសង្កត់ពីលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានថ្មមួយកន្លែងស្ថិតក្នុងភូមិតាលោ ឃុំព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យិន សុខឡា អាយុ៣២ឆ្នាំ រស់នៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះម្នាក់ឯង ជិះម៉ូតូC125ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E 9635 តាមផ្លូវលំចេញពីភូមិព្រៃក្រោល ទៅដល់ភូមិតាលោ លុះទៅដល់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វីបានជាធ្លាក់ស្ពានចូលក្នុងទឹកបណ្តាលឱ្យស្លាប់ដោយត្រូវម៉ូតូសង្កត់ពីលើជនរងគ្រោះ ។

ករណីនេះ សមត្ថកិច្ច បានសន្និដ្ឋានថា សង្ស័យបើកបរម៉ូតូក្នុងល្បឿនលឿននៅពេលដែលផ្លូវនោះស្ងាត់មិនសូវមានអ្នកបើកបរឆ្លងកាត់មកដល់កន្លែងកើតហេតុយកចង្កូតមិនទាន់ក៏បណ្តាលឱ្យធ្លាក់ផ្លូវចូលទៅក្នុងទឹកត្រូវម៉ូតូសង្កត់ពីលើស្លាប់ តែម្តង ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីដោយឡែកម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារជនរងគ្រោះវិញផងដែរ ៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម