ព័ត៌មានជាតិ
កម្ពុជា នាំអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាលនេប៉ាល់នៅព្រឹកនេះ
លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀតនៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២១បានដឹកម៉ាសជាង២លាន និងនិងបរិក្ខារពេទ្យចំនួន១២មុខទៀតជួនដល់រដ្ឋាភិបាលនិងប្រជាជនប្រទេសនេប៉ាល់សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី៤មករា នេះលោក អ៊ុច បូររិទ្ធបានមានប្រសាសន៍ថា ការផ្តល់ម៉ាសនិងសម្ភាពេទ្យនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត និងស្របតាមកាលៈទេសៈនៅពេលដែលប្រទេសជាមិត្តដូចជានេប៉ាល់កំពុងរងគ្រោះ ដោយសារជំងឺកូវីដ១៩ និងជាសក្ខីភាពបង្ហាញពីសាមគ្គីភាពមិត្តភាពដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះប្រទេសនេប៉ាល់ ខណៈប្រទេសទាំងពីរក៏ដូចជាប្រទេសនៅលើសកលលោកកំពុងខិតខំដោះស្រាយការពារទប់ស្កាត់ជំងឺកូវីដ១៩ ដែលជំងឺនេះធ្វើឲ្យប៉ះពាល់ដលើសេដ្ឋកិច្ច សុខមាលភាពប្រជាជនទូទាំងពិភពលោក។

លោកបានបន្តថា គិតត្រឹមថ្ងៃទី៣មករាឆ្នាំ២០២១នេប៉ាល់មានអ្នកឆ្លងជំងឺកូវីដ១៩ជាង២៦ម៉ឺននាក់រួមទាំងថ្ងៃទី៣មករាមានឆ្លង៥ពាន់នាក់ក្នុងនោះស្លាប់ចំនួនជាង១៨០០នាក់។លោក បានរំលឹកថា ប្រទេសនេប៉ាល់និងកម្ពុជាមានចំណងការទួតនៅឆ្នាំ១៩៦៤ហើយបានផ្អាកទៅវិញនៅរបបខ្មែរក្រហមនិងចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៩៩។
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

លោកស្រីបានបន្តថា នេប៉ាល់ជាប្រទេសទី៤ហើយដែលកម្ពុជាបានផ្តល់ម៉ាសនិងសម្ភារពេទ្យបន្ទាប់ពីកម្ពុជាបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភា រមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត៕





អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


