ព័ត៌មានជាតិ
ពិព័រណ៍ការងារឆ្នាំ ២០២២ មានអ្នកដាក់ពាក្យស្វែងរកការងារជាង ៣ ម៉ឺននាក់ លើសការរំពឹងទុក
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២២ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២៨ និង ២៩ ខែតុលា ឆ្នាំ ២០២២ មានយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារប្រមាណជាង ៣ ម៉ឺននាក់ បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យស្វែងរកការងារយ៉ាងច្រើនកុះករលើសការរំពឹងទុក។

ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.careerfair.nea.gov.kh គឺមានចំនួនជាង ៦ ម៉ឺនដង ចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និងសហគ្រាសទាំងនោះ។
ទីភ្នាក់ងារជាតិមុខរបរ និងការ(NEA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ, ព្រមទាំងចូលរួមតាំងបង្ហាញផ្សព្វផ្សាយ, ចែករំលែកនូវ ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ក្នុងការចូលរួមបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងសស្រាក់សស្រាំក្រៃលែង។

ទោះបីជាមហាព្រឹត្តិការណ៍ការងារនេះ ត្រូវបានបញ្ចប់ទៅយ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានចូលរួមក៏នៅតែអាចទទួលបានសេវាការងាររបស់ NEA បានជាធម្មតា។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២២ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ មានក្រុមហ៊ុនចូលរួមប្រមាណ ១៥០ បញ្ជរ ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាពដល់យុវជន និងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្ដីពី«ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។

ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ អាចចូលរួមចំណែកដោះស្រាយភាពគ្មានការងារធ្វើ និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការតាមរយៈវិធានការប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មជាសាធារណៈយ៉ាងទូលំទូលាយ សំដៅបំពេញកង្វះខាត នៃការបញ្ជ្រាបឱកាសការងារល្អៗ និងព័ត៌មានទីផ្សារការងារដល់កម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ដែលនិយោជកត្រូវការជ្រើសរើស៕
អត្ថបទ ៖ សំអឿន

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


